NEWS
Cristiano Ronaldo ឈ្នះពានកីឡាករឆ្នើមប្រចាំខែធ្នូនៅ Saudi Pro League
2024-01-06 09:01:25
Cristiano Ronaldo បានបន្ថែមពានរង្វាន់មួយទៀតហើយទៅក្នុងអាជីពរបស់គាត់ បន្ទាប់ពីកីឡាកររបស់ក្លឹប Al-Nassr មួយនេះបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំខែធ្នូនៅក្របខ័ណ្ឌ Saudi Pro League ឆ្នាំ 2023 ។
សម្រាប់ 18 ប្រកួតក្នុងលីគរដូវកាលនេះ CR7 រកបានចំនួន 20 គ្រាប់និង 09 Assist នេះរាប់បញ្ចូលទាំងការស៊ុតបញ្ចូលទីបាន 05 គ្រាប់និង Assist 02 លើកសម្រាប់ខែធ្នូនេះផងដែរ។
គួរឲ្យដឹងផងដែរថា សម្រាប់ពានរង្វាន់កីឡាករឆ្នើមប្រចាំខែនៅក្នុងក្របខ័ណ្ឌ Saudi Pro League នេះ Cristiano Ronaldo ឈ្នះបានសរុប 04 លើកហើយទាំងលើកនេះ ពោលគឺគាត់បានឈ្នះកាលពីខែកុម្ភៈ ខែសីហា ខែកញ្ញា និងខែធ្នូនេះ ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport