NEWS
Alexander-Arnold កំពុងតែមានបញ្ហានេះនៅ Liverpool
2024-01-10 10:01:34
ខ្សែការពារស្លាបស្តាំកីឡាករ Trent Alexander-Arnold កំពុងតែមានបញ្ហារបួសត្រង់ជង្គង់ ដោយរបួសនេះនឹងធ្វើឱ្យរូបគេអវត្តមានពីការប្រកួតជាច្រើនសប្តាហ៍ នេះបានតាមការនិយាយដោយលោក Pepijn Lijnders ជំនួយការគ្រូបង្វឹកកាលពីថ្ងៃអង្គារនេះ។
កីឡាករវ័យ ២៥ ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះ បានបង្ហាញខ្លួនសម្រាប់ក្រុមហង្សក្រហម Liverpool ក្នុងក្របខណ្ឌ Premier League បានចំនួន ១៨ ប្រកួតក្នុងរដូវកាលនេះ ដោយរូបគេបានទទួលរងរបួសត្រង់ជង្គង់ក្នុងអំឡុងពេលលេងក្នុងការប្រកួតទល់នឹងក្រុមកាំភ្លើងធំ Arsenal នៃពានរង្វាន់ FA Cup ជុំទី៣ ក្នុងលទ្ធផល Liverpool យកឈ្នះ ២-០ លើ Arsenal។ លោក Pepijn Lijnders បាននិយាយថា៖ Trent ប្រឹងលេងខ្លាំងពេករហូតដល់មានបញ្ហាជង្គង់។ គាត់មានបញ្ហារហែកត្រង់សរសៃពួរជង្គង់បន្តិច ដោយរូបគេនឹងត្រូវការពេលដើម្បីព្យាបាល យ៉ាងហោចណាស់ ៣ សប្តាហ៍ ដែលក្នុងអំឡុងពេលសម្រាករដូវរងា។ សង្ឃឹមថារូបគេនឹងវិលត្រឡប់មកវិញឆាប់ៗនេះ ព្រោះថារូបគេគឺជាកីឡាករដែលមានការពិចារណាយ៉ាងហ្មត់ចត់ក្នុងអំឡុងពេលការប្រកួត និងជាកីឡាករដែលនាំបាល់លេងទាំងខាងក្រោម និងខាងលើ។
ក្រុមហង្សក្រហម Liverpool នឹងមានពេលសម្រាក ១១ ថ្ងៃក្នុងចន្លោះនៃការប្រកួត League Cup វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រជាមួយក្រុម Fulham និងការប្រកួតក្នុងលីគជាមួយនឹងក្រុម Bournemouth។ កីឡាករ Trent Alexander-Arnold កំពុងត្រូវបានគ្រូបង្វឹកដាក់ឱ្យរូបគេលេងក្នុងដំណែងខ្សែបម្រើជារឿយៗ ដោយអាចរកគ្រាប់បាល់បាន ២ គ្រាប់ និងប៉ះឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៣ ដងក្នុងក្របខណ្ឌ Premier League រដូវកាលនេះ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport