អ្នកគាំទ្រក្រុម Athletic Bilbao បានបោះលុយក្លែងក្លាយចូលទៅក្នុងទីលានចំពេល Barcelona មានរឿងអាស្រូវ
2023-03-15 01:03:36
កាលពីយប់មិញគឺមានការប្រកួតមួយក្នុងក្របខ័ណ្ឌ Laliga ដែលជាការប៉ះគ្នារវាងក្រុម Athletic Bilbao ទល់នឹងក្រុម Barcelona ជាលទ្ធផលក្រុម Barcelona បានយកឈ្នះក្រុម Athletic Bilbao ក្នុងលទ្ធផល 1-0 ដែលជាការស៊ុតបញ្ចូលទីរបស់កីឡាករ Raphinha ។ ដោយឡែកយើងសង្កេតឃើញថាក្រុមអ្នកគាំទ្រក្លឹប Athletic Bilbao
បានបោះក្រដាសប្រាក់ក្លែងក្លាយដែលមានផ្លាកសញ្ញារបស់ Barca បោះពុម្ពលើពួកវានិងមានសរសេរអក្សរ "ម៉ាហ្វៀ" អំឡុងពេលការប្រកួត Laliga រវាងក្លឹបទាំងពីរនៅ San Mames កាលពីយប់មិញ ។ ការធ្វើនេះបានកើតឡើងបន្ទាប់ពីមានការបញ្ជាក់ថា Barca កំពុងត្រូវបានស៊ើបអង្កេតជុំវិញការសូកប្រាក់
ទៅឱ្យអតីតអនុប្រធានគណៈកម្មាធិការបច្ចេកទេសអាជ្ញាកណ្តាល លោក Jose Maria Enriquez Negreira ។ គួរអោយដឹងផងដែរថា Barcelona ត្រូវបានគេចោទប្រកាន់ថាបានបង់ប្រាក់7 លានអឺរ៉ូទៅអោយលោក Negreira ចន្លោះឆ្នាំ 2001 និង 2018 ។ ខណៈព្រះរាជអាជ្ញាកំពុងស៊ើបអង្កេតក្លឹបជុំវិញរឿងអាស្រូវនេះ ។