NEWS
Gerard Pique ប្រកាសចូលមកលេងបាល់ទាត់វិញ
2024-01-11 10:01:15
កីឡាករសញ្ជាតិអេស្ប៉ាញដែលបានប្រកាសចូលនិវត្តន៍ពីបាល់ទាត់កាលពីខែវិច្ឆិកា ឆ្នាំ2022 កន្លងទៅគឺលោក Gerard Pique បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ថា គាត់និងវិលត្រឡប់មកកាន់វិស័យបាល់ទាត់វិញក្នុងឆ្នាំ 2024 នេះនិងត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលតួនាទីជាគ្រូបង្វឹក។
តាមរយៈការបង្ហោះនៅលើ Twitter Gerard Pique បានសរសេរថា វាជាឆ្នាំថ្មីហើយ បន្ទាប់ពីខ្ញុំបានគិតដោយប្រុងប្រយ័ត្ន ខ្ញុំបានសម្រេចចិត្តមកលេងបាល់ទាត់វិញ ខ្ញុំពិតជានឹកវាខ្លាំងណាស់ ប៉ុន្តែលើកនេះមិនមែនជាកីឡាករទេគឺជាគ្រូបង្វឹកវិញម្តង ព័ត៌មានលម្អិតខ្ញុំនិងប្រាប់បន្ថែមនៅចុងសប្តាហ៍នេះ។ គួរឲ្យដឹងផងដែរថា កាលពីឆ្នាំ 2018 អតីតកីឡាកររបស់ក្លឹប Barcelona រូបនេះបានទិញយកក្លឹបអេស្ប៉ាញ FC Andorra តាមរយៈក្រុមហ៊ុន Kosmos Holding របស់គាត់ ដូច្នេះអាចថាទំនងដែរដែល Pique និងទៅដឹកនាំក្លឹបមួយនេះផងដែរ ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport