មិត្តល្អត្រូវចេះជួយគ្នាក្នុងគ្រាមានអាសន្ន!! Neymar JR បានធ្វើរឿងដ៏គួរឲ្យគោរពមួយទៅកាន់ Dani Alves
2024-01-11 10:01:10
កីឡាករ Neymar JR បានធ្វើរឿងដ៏គួរឲ្យសរសើរមួយទៅកាន់កីឡាករ Dani Alves ដែលកំពុងតែប្រឈមមុខនឹងការចោទប្រកាន់តាមផ្លូវច្បាប់ទាក់ទងនិងរឿងរំលោភបំពានផ្លូវភេទ។ ខ្សែប្រយុទ្ធរបស់ក្លឹប Al Hilal រូបនេះត្រូវបានគេឲ្យដឹងថា បានផ្តល់លុយចំនួន 150,000 អឺរ៉ូទៅឱ្យ Dani Alves ដើម្បីជួយគាត់សម្រាប់ទូទាត់ការចំណាយនានាដែលត្រូវប្រើប្រាស់ក្នុងសំណុំរឿងមួយនេះ។
គួរឲ្យដឹងផងដែរថាកីឡាករ Dani Alves បច្ចុប្បន្នកំពុងតែជាប់ពាក់ព័ន្ធក្នុងសំណុំរឿងបទល្មើសផ្លូវភេទដោយត្រូវបានគេចោទប្រកាន់ពីបទរំលោភលើនារីអាយុ 23 ឆ្នាំម្នាក់នៅក្នុងក្លឹបរាត្រី Barcelona កាលពីខែធ្នូ ឆ្នាំ2021 កន្លងទៅ។ យ៉ាងណាមិញ Dani Alves បាននិយាយថារឿងខាងលើនេះគឺជាការព្រមព្រៀងគ្នាទៅវិញទៅមកនោះទេ ប៉ុន្តែបែរជាត្រូវខាងស្រីធ្វើស៊ីចោទថាគាត់រំលោភទៅលើនាងទៅវិញ។
Dani Alves បច្ចុប្បន្នកំពុងប្រឈមមុខនឹងការកាត់ទោសជាប់ពន្ធនាគារពី 04 ទៅ 15 ឆ្នាំ ប្រសិនបើគាត់ត្រូវបានគេរកឃើញថាមានកំហុស។ ទោះបីជាយ៉ាងណាក៏ដោយឥឡូវនេះ Neymar បានបង់ប្រាក់ចំនួន 150,000 អឺរ៉ូដើម្បីរ៉ាប់រងការចំណាយនានាចំពោះរដ្ឋអាជ្ញាច្បាប់ប្រទេសអេស្ប៉ាញផងដែរ ៕