NEWS
កីឡាករ Cole Palmer បានសារភាពថាគេមិនដែលចង់ចាកចេញពី Manchester City នោះទេ
2024-01-12 12:01:11
ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអង់គ្លេសរបស់តោខៀវ Chelsea បានសារភាពថាគាត់មិនដែលចង់ចាកចេញពី Manchester City នោះទេ ។ កីឡាករវ័យ 21 ឆ្នាំរូបនេះបានរីករាយជាមួយនឹងរដូវកាលដ៏ជោគជ័យជាមួយ Manchester City ក្នុងរដូវកាល 2022/2023 ដែលពេលនោះនោះមេឃខៀវបានឈ្នះពានបីក្នុងមួយរដូវកាល ។ យ៉ាងណាក៏ដោយបន្ទាប់ពីនោះ Palmer បានផ្លាស់មកកាន់ទឹកដី Stamford Bridge យ៉ាងគួរអោយភ្ញាក់ផ្អើលជាទីបំផុត ។
ថ្លែងទៅកាន់ Sky Sport Palmer បាននិយាយថា គាត់មានបំណងចង់ស្នាក់នៅជាមួយ Manchester City តែពេលនេះគាត់សប្បាយចិត្តនឹងនៅ Chelsea ។ ដោយ Palmer បាននិយាយថា “ការចាកចេញពី Manchester City មិនមែនជាបំណងរបស់ខ្ញុំនោះទេ ។ ខ្ញុំគ្រាន់តែចង់ចេញក្នុងលក្ខ័ណ្ឌខ្ចីជើងមួយរដូវកាលប៉ុណ្ណោះ រួចត្រឡប់មកវិញនៅក្នុងរដូវកាលបន្ទាប់ដោយការបានចូលលេងក្នុងជម្រើសដំបូង ប៉ុន្តែពួកគេបាននិយាយថា ខ្ញុំមិនអាចខ្ចីជើងបានទេឬសូម្បីតែស្នាក់នៅបន្តជាមួយក្លឹប ពោលគឺត្រូវតែលក់ចេញហើយ ។
បន្ទាប់ពីនោះ Chelsea បានទូរស័ព្ទមកកាន់ខ្ញុំ ។ ខ្ញុំបាននិយាយថាខ្ញុំចង់ទៅ Chelsea ហើយខ្ញុំពិតជារីករាយណាស់ដែលបាននៅទីនេះ ។ បើទោះបីជាតោខៀវស្ថិតក្នុងរដូវកាលដ៏យ៉ាប់យឺនក៏ដោយប៉ុន្តែ Cole Palmer បានបង្ហាញថាគាត់គឺជាកីឡាករល្អមួយរូបដោយគេបានស៊ុតបញ្ចូលទី 8 គ្រាប់និងបញ្ជូនអោយមិត្តរួមក្រុមបានចំនួន 4 ដងក្នុងចំណោម 16 ប្រកួតក្នុងក្របខ័ណ្ឌ Premier League ។ លើសពីនោះគ្រូបង្វឹករបស់តោខៀវ Chelsea លោក Mauricio Pochettino បានប្រដូច Palmer ទៅនឹង Angel Dimaria របស់អាហ្សង់ទីនផងដែរ ។
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport