Bruno Guimaraes ប្រាប់ឈ្មោះកីឡាករ 04 រូបដែលគាត់ប្រាថ្នាចង់លេងជាមួយបំផុត ?
2024-01-12 12:01:35
កីឡាករ Bruno Guimaraes បានដាក់ឈ្មោះវីរបុរស Premier League ចំនួន 04 នាក់ដែលគាត់ប្រាថ្នាចង់លេងជាមួយជាទីបំផុត។ ត្រលប់ទៅកាន់ខែមករា កាលពីឆ្នាំ 2022 Bruno Guimaraes បានសម្រេចចាកចេញពីក្លឹប Olympique Lyon របស់បារាំងទៅកាន់ក្លឹប Newcastle United របស់អង់គ្លេសក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ 40 លានផោន។
ចាប់តាំងពីពេលនោះមក កីឡាករសញ្ជាតិប្រេស៊ីលបានអភិវឌ្ឍខ្លួនទៅជាកីឡាករល្អបំផុតមួយរូបនៅក្នុងក្របខ័ណ្ឌ Premier League ថែមទាំងជាតួសំខាន់ក្នុងការខ្លាំងឡើងវិញរបស់ក្លឹប Newcastle United ផងដែរ។ យ៉ាងណាមិញ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ Premier League កីឡាករ Bruno Guimaraes បានប្រាប់ឈ្មោះអតីតកីឡាករឆ្នើមនៅ Premier League ចំនួន 04 រូបដែលគាត់ប្រាថ្នាចង់លេងជាមួយជាទីបំផុត។
បួននាក់នោះរួមមាន ៖ “ Steven Gerrard, Frank Lampard, Wayne Rooney និងកីឡាករ Alan Shearer ” ។ គាត់បានបន្តថា "ខ្ញុំគិតថាប្រសិនបើខ្ញុំបានលេងជាមួយពួកគាត់ ខ្ញុំនឹងកាន់តែមានភាពល្អប្រសើរ និងក្លាយជាបទពិសោធន៍ជីវិតដ៏អស្ចារ្យ" ៕