Real Madrid បានក្លាយជាមួយម្ចាស់ពានរង្វាន់ Super Cup ក្នុងដើមឆ្នាំ 2024
2024-01-15 10:01:54
ជំនួប El Clasico កាលពីយប់មិញពិតជាជក់ចិត្តដិតអារម្មណ៏ក្នុងវគ្គផ្ដាច់ព្រាត់ពានរង្វាន់ Super Cup ដែរក្លឹប Real Madrid បានលត់ក្រុមអ្នកមានបុណ្យ FC Barcelona ក្នុងលទ្ធផល 4 ទល់ នឹង 1 ។ ជាមួយគ្នានេះដែរ ការប្រកួតមួយនេះក្លឹប Real Madrid បានគៀបសង្គត់ទៅលើក្រុម Barcelona ដោយកីឡាករ Jude Bellingham បានកាត់បាល់យ៉ាងស្រស់ស្អាតទៅអោយកីឡាករ Vinicius Junior ស៊ុតបញ្ចូលទី យ៉ាងស្អាតនៅនាទី ទី7 ដោយបាននាំមុខមុន 1 ទល់នឹង 0 ។
ស្រាប់តែ 3 នាទី ក្រោយមក Vinicius Junior ដដែលបានបំប៉ោងសម្នាញ់ទីមួយគ្រាប់ទៀត ដែរជាការ Assist របស់ គីឡាករប្រេស៊ីល Rodrygo ។ ក្លឹប Barcelona បានវាយបកមួយគ្រាប់វិញដោយកីឡាករ Robert Lewandoski ដោយស៊ុតវើលេយ៉ាងស្រស់ស្អាតពីលើប្រអប់ទូកនៅនាទីទី 33។ ស៊ុតបញ្ចូលទីមិនទាន់បានប៉ុន្មាននាទីផង ស្រាប់កីឡាកររបស់ក្លឹបអ្នកមានបុណ្យបានធ្វើអោយមានកំហុសទៅកីឡាករ Vinicius Junior ដែរទទួលបានបាល់ 11 ម៉ែតហើយ កីឡាករ ប្រេស៊ីលរូបនេះស៊ុតបញ្ចោលទីបាន Hat Trick ផងដែរ។
តង់ទីមួយត្រូវបានបញ្ចប់ដោយលទ្ធផល កឺ 3 ទល់នឹង 1 ។ ឈៀនចូលមកកាន់តង់ទី 2 វិញកីឡាកររបស់ក្លឹប Barcelona មួយចំនួនត្រូវ បានផ្លាស់ប្ដូរចេញ ។ ឈៀនចូលដល់នាទីទី 64 កីឡាករ Rodrygo បានដាក់ 1 គ្រាប់ថែមទៀតដោយការប្រកួតត្រូវបានបញ្ចប់ទៅ ក្នុងលទ្ធផល Real Madrid 4 នឹង Barcelona 1 ។ គួរអោយដឹងផងដែរថា Real Madrid បានក្លាយជាមួយម្ចាស់ពានរង្វាន់ Super Cup ក្នុងដើមឆ្នាំ 2024 នេះ។