NEWS
គ្រាប់បាល់ដែលជាប់ជាគ្រាប់បាល់ដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ 2023 និងឈ្នះពានរង្វាន់ Puskas ពី FIFA
2024-01-16 11:01:12
កីឡាករសញ្ជាតិប្រេស៊ីល Guilherme Madruga បានឈ្នះពានរង្វាន់ FIFA Puskas ឆ្នាំ 2023 សម្រាប់គ្រាប់បាល់ស៊ុតបញ្ចូលទីដ៏អស្ចារ្យរបស់គាត់ឲ្យក្លឹប Botafogo ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា Madruga រកបានគ្រាប់មួយនេះកាលពីថ្ងៃទី02 ខែមករា ឆ្នាំ2023 កន្លងទៅ ក្នុងការប្រកួតដែលក្លឹប Botafogo បានយកឈ្នះទៅលើក្លឹប Novorizontino ។ បច្ចុប្បន្នកីឡាករ Guilherme Madruga មានអាយុ 23 ឆ្នាំលេងតំណែងជាខ្សែបម្រើការពារ គាត់លេងបានចំនួន 46 ប្រកួតឱ្យក្លឹប Botafogo ដោយស៊ុតបញ្ចូលទីបានចំនួន 02 គ្រាប់ និង Assists បានចំនួន 03 ដងមុនពេលចាកចេញពីក្លឹប។
ក្រៅពីគ្រាប់បាល់របស់ Madruga មានគ្រាប់បាល់របស់កីឡាករ Julio Enciso របស់ក្លឹប Brighton ដែលស៊ុតបញ្ចូលទីទៅលើក្លឹប Manchester City កាលពីខែឧសភា ឆ្នាំ2023 កន្លងទៅបានជាប់ចំណាត់ថ្នាក់លេខ 02 ខណៈដែលគ្រាប់បាល់របស់កីឡាករ Nuno Santos របស់ក្លឹប Sporting CP ជាប់ចំណាត់ថ្នាក់លេខ 03 ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport