NEWS
Ronaldo បង្ហោះសារបែបនេះ ក្រោយពី Messi ឈ្នះពានរង្វាន់ FIFA The Best Men’s Player Of The Year
2024-01-16 11:01:48
បន្ទាប់ពីឈ្នះពានរង្វាន់ Ballon d’Or ជាលើកទី៨ ក្នុងអាជីពបាល់ទាត់របស់ខ្លួនកាលពីខែតុលា ឆ្នាំ២០២៣ នេះ កីឡាករ Lionel Messi បានបន្តឈ្នះពានរង្វាន់ FIFA The Best Men’s Player of the Year កាលពីយប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារនេះ។ យ៉ាងណាមិញ កីឡាករ Cristiano Ronaldo ពុំបានជាប់ឈ្មោះក្នុងការបោះឆ្នោតចុងក្រោយឡើយ។
ទោះបីជាមិនបានជាប់ឈ្មោះក្នុងការបោះឆ្នោតចុងក្រោយក្តី កីឡាករ Cristiano Ronaldo បានបង្ហោះលើបណ្ដាញសង្គម Instagram របស់ខ្លួនថា «ត្រឡប់មកវិញជាមួយអ្វីថ្មីបន្ថែមទៀត (Back for more!)»។ កីឡាករ Cristiano Ronaldo បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យក្នុងឆ្នាំ២០២៣ ដោយកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះរកគ្រាប់បាល់បាន ៥៤ គ្រាប់ក្នុងអំឡុងពេលលេងឱ្យក្រុម Al Nassr។ កីឡាករវ័យ ៣៨ ឆ្នាំរូបនេះ អាចរកគ្រាប់បាល់បានច្រើនជាងកីឡាករកំពូលៗដូចជាកីឡាករ Harry Kane កីឡាករ Kylian Mbappe និងកីឡាករ Erling Haaland ក្លាយជាកីឡាករ ដែលរកគ្រាប់បានច្រើនជាងគេក្នុងឆ្នាំ២០២៣។
គួរបញ្ជាក់ផងដែរថា កីឡាករ Cristiano Ronaldo នឹងត្រូវប៉ះគ្នាជាថ្មីម្តងទៀតជាមួយនឹងកីឡាករ Lionel Messi ក្នុងជំនួបក្រុម Al Nassr ប៉ះគ្នាជាមួយក្រុម Inter Miami នៃព្រឹត្តិការណ៍ Riyadh Cup នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport