Roy Keane បានរិះគន់បែបនេះទៅកាន់ Manchester United
2023-03-20 01:03:16
លោក Roy Keane បាននិយាយចំៗទៅកាន់ Manchester United ថាបិសាចក្រហម "អន់ណាស់វាមិនគួរឱ្យជឿ" បន្ទាប់ពីពួកគេបានឈ្នះ 3-1 ទៅថាលើក្រុម Fulham នៅ Old Trafford កាលពីថ្ងៃអាទិត្យ។ ក្រុមរបស់លោក Erik ten Hag បានធ្វើការវាយបកពីការស៊ុតបាល់បញ្ចូលទីដោយកីឡាករ Bruno fernandes នឹងកីឡាករ Marchel Sabitzer ដើម្បីរក្សាការឆ្លងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ។
បើទោះបីជាបិសាចក្រហមទទួលបានជយ័ជម្នះក៏ដោយប៉ុន្តែលោក Keane បានរិះគន់ក្រុមចាស់របស់គាត់បន្ទាប់ពីការប្រកួតជាមួយ Fulham កាលពីយប់មិញដោយបានអះអាងថា Erik ten Hag នឹងខកចិត្តជាមួយការនឹងបង្ហាញខ្លួនរបស់ពួកគេ។ គាត់បាននិយាយថាខ្ញុំពិតជា 'បាត់បង់ទំនុកចិត្ត' ចំពោះអតីតក្រុមរបស់ខ្ញុំពេលឥឡូវនេះ។បន្ទាប់ពីការប្រកួតនេះគាត់បានអៈអាងថា Man Utd ហាក់ដូចជាមានទម្លាប់អាក្រក់មួយចំនួន ខ្ញុំគិតថាប្រហែលមួយខែទៅពីរខែមុនពេលដែលពួកគេត្រៀមខ្លួនរួចរាល់ ប៉ុន្តែ ប៉ុន្មានប្រគួតចុងក្រោយរបស់បិសាចក្រហមដែលខ្ញុំបានឃើញ ពួកគេមានទម្លាប់មិនល្អជាច្រើនខ្ញុំគិតថាវាមិនអីទេក្នុងការលេងនៅពេលឥឡូវនេះ ។
យ៉ាងណាមិញគាត់បន្ថែមទៀតថាវាស្ទើរតែមិនគួរអោយជឿរដែលពួកគេកំពុងត្រឡប់មកបែបនេះម្ដងទៀត ដោយពួកគេបានគិតថាយើងរឹងមាំ យើងនឹងឈ្នះគ្រប់ការប្រកួត។ប៉ុន្តែប្រសិនបើពួកគេនៅតែមានអាកប្បកិរិយាបែបនោះសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះក្រុម Brighton នឹងយកឈ្នះពួកគេនៅវគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រនៃពានរង្វាន់ FA CUP។