NEWS
ក្លឹប Real Madrid អាចនឹងលក់តារាឆ្នើមរូបនេះព្រោះតែចង់បាន Mbappe
2024-01-26 09:01:08
ក្លឹបអធិរាជសរ Real Madrid អាចនឹងលក់ Vinicius Jr ប្រសិនបើ Mbappe យល់ព្រមផ្ទេរមកកាន់ Bernabeu ។ ខ្សែរប្រយុទ្ធសញ្ជាតិបារាំងរូបនេះមានពាក្យចចាមអារ៉ាមថាបានព្រមព្រៀងជាមួយ Real Madrid រួចហើយក្នុងការផ្លាស់ទៅកាន់ទឹកដីប្រទេសអេស្ប៉ាញ ។ Mbappe អាចនឹងបញ្ចប់ការផ្ទេរដោយគ្មានតម្លៃខ្លួននៅពេលដែលកុងត្រារបស់គេជាមួយ PSG ឈានដល់រយៈពេលប្រាំមួយខែចុងក្រោយ ។
នោះមានន័យថានៅពេលដែលកុងត្រាសល់រយៈពេលប្រាំមួយខែគេចង់ចរចារជាមួយក្លឹបណាក៏បានដែរ ។ ជាក់ស្តែង Real Madrid គឺជាក្លឹបតែមួយគត់ដែលតែងតែឃ្លាំមើលនិងបានព្យាយាមចុះហត្ថលេខាម្តងហើយម្តងទៀតទៅលើរូបគេ បើទោះបីជាត្រូវ Mbappe Pranks ម្តងជាពីរដងហើយក៏ដោយ ។ យោងតាសារព័ត៌មាន The Sun បានចុះផ្សាយថា Real Madrid បានត្រៀមខ្លួនរួចជាស្រេចក្នុងការលក់ Vinicius Jr ដើម្បីរក្សារកន្លែងទំនេរនៅក្នុងក្រុមសម្រាប់ Kylian Mbappe ។
ដំណឹងនេះបានធ្វើអោយក្លឹបជាច្រើននៅ Premier League មានការចាប់អារម្មណ៍ជាខ្លាំង ដោយថ្មីៗនេះ Manchester United ក៏បានលេចឮដំណឹងថាចង់ផ្សារសាច់ផ្សារឈាមក្នុងការនាំយក Vinicius មកកាន់ទឹកដីអង់គ្លេសផងដែរ ។ តើប្រិយមិត្តរបស់ Real Madrid គាំទ្រដែរឬទេប្រសិនបើលក់ Vinicius Jr ដើម្បីតែ Mbappe ?
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport