NEWS
កីឡាករ Romelu Lukaku លើកឡើងចំៗបែបនេះអំពី Saudi Pro League
2024-01-29 09:01:38
កីឡាករ Romelu Lukaku បានបង្ហាញពីគំនិតចង់ចូលរួមជាមួយ Cristiano Ronaldo និង Neymar JR នៅក្នុងក្របខ័ណ្ឌ Saudi Pro League ដោយរូបគេបាននិយាយថា ឥឡូវនេះ SPL បានក្លាយជា លីគដ៏ល្អមួយក្នុងចំណោមលីគដទៃទៀតនៅលើពិភពលោក។ ខ្សែប្រយុទ្ធវ័យ 30 ឆ្នាំរូបនេះដែលបច្ចុប្បន្នកំពុងតែខ្ចីជើងពេញមួយរដូវកាលនៅក្លឹប AS Roma ពីក្លឹប Chelsea ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់តំបន់មជ្ឈឹមបូព៌ាមួយរយៈ។
តាមពិតទៅគាត់ត្រូវបានគេនិយាយថាបានបដិសេធសំណើរដ៏គួរឱ្យចាប់អារម្មណ៍ចំនួន 45 លានផោនក្នុងមួយឆ្នាំពីក្លឹប Al Hilal របស់ Saudi Pro League កាលពីរដូវក្តៅមុន។ ប៉ុន្តែកីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបានសម្រេចចិត្តមិនចូលរួមជាមួយអតីតមិត្តរួមក្រុមរបស់គាត់កីឡាករ Kalidou Koulibaly និង N'Golo Kante នៅប្រទេសអារ៉ាប៊ីសាអូឌីតនោះទេ ខណៈដែលគាត់គ្រាន់តែចង់ចាកចេញពីក្លឹប Chelsea ទៅកាន់ក្លឹប Inter Milan ។ ឥឡូវនេះមួយឆ្នាំក្រោយមក Lukaku ហាក់ដូចជាផ្លាស់ប្តូរផ្នត់គំនិតរបស់គាត់ជុំវិញការផ្លាស់ប្តូរដ៏មានសក្តានុពលមួយ អំឡុងពេលសម្ភាសន៍ជាមួយសារព័ត៌មាន HLN របស់បែលហ្ស៊ិក។
និយាយបន្ទាប់ពីការទទួលជ័យជម្នះ 2-1 របស់ Roma ទៅលើក្រុម Al Shabab កាលពីថ្ងៃពុធ Lukaku បាននិយាយថា "ក្នុងរយៈពេលពីរឆ្នាំខាងមុខ ខ្ញុំមើលឃើញថា Saudi Pro League និងក្លាយជាលីកដ៏ល្អបំផុតមួយនៅក្នុងពិភពលោក។ ក្លឹបនៅទីនោះបានខិតខំប្រឹងប្រែងជាច្រើនដើម្បីនាំយកកីឡាករល្បីៗទៅលេងនៅទីនោះ។ ជាលទ្ធផលក្លឹប និងគុណភាពបាល់ទាត់កំពុងប្រសើរឡើងយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ" ។ Lukaku ក៏ត្រូវបានសួរថាតើគាត់ចង់ឃើញខ្លួនឯងលេងនៅ Saudi Pro League នៅថ្ងៃណាមួយដែរឬទេ? ភ្លាមៗនោះ Lukaku ក៏​បាន​ឆ្លើយ​ថា​៖ «ពិត​ជា​ប្រាកដ​មែន» ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport