មានដឹងទេ! ស្តាតមួយនៅកាតានឹងរុះចេញវិញក្រោយចប់ World Cup
2022-12-14 12:12:12
ស្តាតនេះមានឈ្មោះថា ស្តាត ៩៧៤ ដែលធ្វើពីធុងកុងតឺន័រចំនួន ៩៧៤ធុង ហើយផ្ទុកបានមនុស្ស ៤ម៉ឺននាក់ និងជាទីតាំងនៃប្រកួត World Cup ចំនួន ៧។ ស្តាតនេះចំណាយពេលមួយឆ្នាំក្នុងការដំឡើង ហើយគេព្យាយាមកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់។
បើតាមប្រភពពី Al Jazeera នៅពេលដែលព្រឹត្តិការណ៍ World Cup បញ្ចប់ ទីតាំងស្តាតនោះនឹងរុះចេញ ហើយធ្វើជាភោជនីយដ្ឋាន ជាមួយនឹងសួនបាញ់ទឹកជាដើម។ បន្ទាប់ពីរុះចេញហើយ ធុងកុងតឺន័រទាំងនោះនឹងត្រូវយកប្រើប្រាស់ក្រោមរូបភាពផ្សេងៗទៀត ដែលរួមមានដូចជាការដំឡើងស្តាតឡើងវិញក៏បានដែរ។
កន្លងមកគេសង្កេតឃើញថា ប្រទេសនានាចំណាយលុយធ្វើស្តាតទាំងលានៗដុល្លារ តែចុងក្រោយក៏បោះបង់ចោលវិញ៕