អតីតខ្សែប្រយុទ្ធ Chelsea រូបនេះអាចនឹងត្រលប់មក Premier League សារជាថ្មី
2023-03-21 12:03:44
កីឡាករវ័យ 27 ឆ្នាំ Timor Werner បានត្រលប់ទៅ RB Leipzig កាលពីរដូវក្តៅមុន បន្ទាប់ពីរមិនទទួលបានជោគជយ័នៅពេល លេងអោយក្រុមតោខៀវ Chelsea ។ប៉ុន្តែគាត់នៅតែអាចឈ្នះ Champions League, UEFA Super Cup និង Club World Cup កាលពីនៅ Chelsea បើនិយាយពីលទ្ធផលវិញ គាត់មិនបានបំពេញតាមការរំពឹងទុកនោះទេ។ទោះបីជាយ៉ាងណាក៏ដោយ វាជាការល្អដែលឃើញគាត់ទទួលបានទំនុកចិត្តឡើងវិញនៅក្នុងប្រទេសអាឡឺម៉ង់។ ហើយគាត់សុតបាន 10 គ្រាប់ និង assists 3 ដងក្នុងគ្រប់ការប្រកួតទាំងអស់សម្រាប់ Leipzig នៅរដូវកាលនេះ បន្ទាប់ពីបរាជ័យក្នុងការរកគ្រាប់បាល់របស់ខ្លួននៅក្រុមតោខៀវ Chelsea ។
Calciomercato បាននិយាយថា គាត់អាចជាបញ្ហាមួយសម្រាប់ខ្សែការពាររបស់ Chelsea នៅរដូវកាលក្រោយ ខណៈដែលគាត់អាចវិលត្រឡប់មកអង់គ្លេសវិញម្ដងទៀតដោយកីឡារូបនេះគឺជាគោលដៅដ៏មានសក្តានុពល។ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីការចាកចេញរបស់ Werner មក ក្រុមតោខៀវ Chelsea បានសម្លឹងមើលទៅលើខ្សែប្រយុទ្ធថ្មីជាច្រើនរូប រួមទាំង Raheem Sterling និង Mykhailo Mudryk ផងដែរ។