NEWS
គ្រូបង្វឹករូបនេះចាប់អារម្មណ៍ការងារនៅ Barcelona ក្រោយទទួលបានដំណឹងចាកចេញរបស់លោក Xavi
2024-01-30 10:01:15
លោក Thomas Tuchel បានបង្ហាញចំណាប់អារម្មណ៍ចំពោះការចូលកាន់តំណែងនៅ Barcelona បន្ទាប់ពីលោក Xavi Hernandez ដែលជាគ្រូបង្វឹកបច្ចុប្បន្នបានប្រកាសថាគាត់នឹងលាលែងពីតំណែង ។ លោក Xavi បានបញ្ជាក់ថាគាត់នឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះបន្ទាប់ពីរដូវកាល 2023/2024 បានបញ្ចប់
បន្ទាប់ពីលោកបានដឹងនាំក្រុមប្រកួតចាញ់ Villareal 5-3 កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ។ ខណៈដែល Barcelona កំពុងតែដេញតាមក្រុមកំពូលតារាងដល់ទៅ 11 ពិន្ទុនិងកំពុងឈរនៅលេខរៀងទី 4 ក្នុងតារាងផងដែរ ។ បន្ទាប់ពីការប្រកាសដ៏គួរអោយភ្ញាក់ផ្អើលនោះ លោក Tuchel គឺជាម្នាក់ក្នុងចំណោមគ្រូបង្វឹកជាច្រើនដែលចាប់អារម្មណ៍ក្នុងការជំនួសតំណែងមួយនេះ ។
ដោយលោកបានសារភាពថា “ការផ្លាស់ទៅក្រៅប្រទេសនឹងធ្វើអោយខ្ញុំទទួលបានភាពទាក់ទាញម្តងទៀត” ។ និងបានអះអាងថាប្រទេសអេស្ប៉ាញជាកន្លែងដែលចុះចតដ៏មានសក្តានុពលគួរអោយចាប់អារម្មណ៍” ។ ចុះប្រិយមិត្តរបស់ Barcelona ចង់បានគ្រូបង្វឹករូបណាមកដឹកនាំបន្ត ?
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport