តោះមកស្គាល់ពីប្រវត្តិដែលជាជំនួបរវាង Italy នឹង England
2023-03-23 02:03:01
ក្រុមអ៊ីតាលី និងអង់គ្លេសនឹងជួបគ្នាក្នុងវគ្គជម្រុះ Euro 2024 ដែលធ្វើឡើងនៅទីក្រុង Naples នៅយប់ថ្ងៃព្រហស្បតិ៍។ ក្រុមអ៊ីតាលីកំពុងស្វែងរកកំណត់ត្រាឈ្នះជាប់ៗគ្នាលើក្រុមតោកំណាចអង់គ្លេស ជាលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ 2002។ខណៈដែលការប្រគួតនេះជាលើកទីមួយហើយដែលអង់គ្លេស និងអ៊ីតាលីត្រូវបានចាប់ក្នុងពូលដូចគ្នាក្នុងវគ្គជម្រុះជើងឯកអឺរ៉ុប ចាប់តាំងពីការប្រគួតវគ្គជម្រុះ FIFA World Cup ឆ្នាំ 1998 ។
នៅពេលនោះ អង់គ្លេសបានក្របដណ្ដប់ទៅលើក្រុម អ៊ីតាលី បើទោះបីជាការប្រគួតនេះបានត្រឹមតែ ស្មើ 0-0 ប៉ុណោះនៅក្នុងទីក្រុងរ៉ូមដែលជាការប្រកួតចុងក្រោយរបស់ពួកគេ ក្រោមការដឹកនាំរបស់លោក Glenn Hoddle ។ការប្រកួតនៅក្នុងទីក្រុងរ៉ូមគឺជាការប្រកួតក្រៅដីមួយក្នុងចំណោមការប្រកួតក្រៅដីចំនួនប្រាំមួយជាប់ៗគ្នានៅក្នុងប្រទេសអ៊ីតាលីដែលអង់គ្លេសបានបរាជ័យក្នុងលទ្ធផល ស្មើ2នឹងចាញ់4 ដោយមានគ្រាប់បាល់តែមួយគត់ប៉ុណោះសម្រាប់6ប្រគួត ដែរជាការស៊ុតរបស់កីឡាករ Andros Townsend ក្នុងលទ្ធផលស្មើ 1-1 ក្នុងខែមីនា 2015 ។
មួយវិញទៀតការប្រគួតចុងក្រោយរបស់ក្រុមអង់គ្លេសបានទទួលជ័យជម្នះក្រៅដីទល់នឹងអ៊ីតាលីក្នុងខែឧសភា ឆ្នាំ 1961 ដោយគ្រាប់បាល់របស់កីឡាករ Gerry Hitchens (ពីរគ្រាប់) និង Jimmy Greaves (1គ្រប់)ដោយបានឈ្នះ 3-2 នៅកីឡដ្ឋាន Stadio Olimpico ទីក្រុងរ៉ូម។លោក Gareth Southgate នឹងស្វែងរកការឈ្នះលើកទី 50 របស់គាត់ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេសនៅក្នុងការប្រកួតនេះ ដែលជាការប្រកួតលើកទី 82 របស់គាត់ក្នុងការដឹកនាំក្រុមតោកំណាចអង់គ្លេស ។ អ្នកចាត់ការសញ្ជាតិអង់គ្លេសរូបនេះបានជួបជាមួយក្រុមអ៊ីតាលីចំនួន 4 ដង ស្មើ 3 និងចាញ់ 1 ។ ដោយចាញ់បាល់ប៉េណាល់ទីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2020 នៅ Wembley ។ចំណែកលោក Roberto Mancini វិញនឹងចូលកាន់តំណែងជាគ្រូបង្វឹកជម្រើសជាតិអ៊ីតាលីលើកទី 58 របស់គាត់ក្នុងនាមជាអ្នកចាត់ការ ។ ក្រុមទាំងពីរនេះត្រូវបានដាក់ក្នុងពូល C នៃការប្រកួតជម្រុះជើងឯកអឺរ៉ុបឆ្នាំ 2024 រួមជាមួយនឹងអ៊ុយក្រែន ខាងជើង ម៉ាសេដូនៀ និងម៉ាល់តា។ មានតែក្រុមពីរប៉ុណ្ណោះដែលនឹងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិនៅប្រទេសបារាំងនៅរដូវក្តៅក្រោយ ៕