គ្រូបង្វឹក Roberto Martinez និយាយអ្វីខ្លះពី Cristiano Ronaldo ?
2023-03-24 09:03:38
បន្ទាប់ពីការបង្ហាញខ្លួនកាលពីយប់មិញ Cristiano Ronaldo បានក្លាយជាកីឡាករដែលបានបង្ហាញខ្លួនច្រើនបំផុតសម្រាប់ក្រុមជម្រើសជាតិពោលគឺ 197 ប្រកួត ។ កីឡាករវ័យ 38 ឆ្នាំរូបនេះក៏បានចូលរួមចំណែកស៊ុតបញ្ចូលទីពីរគ្រាប់ផងដែរក្នុងជ័យជម្នះទៅលើក្រុម Liechtenstein ក្នុងលទ្ធផល 4-0 ក្នុងវគ្គជម្រុះ Euro 2024 ក្នុងពូល J ។
គួររំលឹកផងដែរថា Ronaldo ត្រូវបានគ្រូបង្វឹក Fernando Santos ដាក់អោយនៅកៅអីបម្រុងក្នុងការប្រកួត World Cup ប៉ុន្តែលោក Roberto Martinez ចង់នាំយកម្ចាស់ពាន Ballon d'Or 5 សម័យមកចូលរួមក្នុងជម្រើស11 នាក់ដំបូងរបស់គាត់ ។ ដោយគាត់បាននិយាយថា “វាជារឿងសំខាន់សម្រាប់កីឡាករដែលបង្ហាញពីការប្តេជ្ញាចិត្តនិងបទពិសោធន៍របស់ពួកគេ ហើយ Cristiano បានធ្វើវា” ។
“ខ្ញុំបានដឹងថាការបានលេងអោយជម្រើសជាតិព័រទុកហ្កាល់វាពិតជាពិសេស ។ កីឡាករបានលេងតាមគម្រោងដែលពួកយើងរៀបចំទុក វាគឺជាជំហ៊ានសម្រាប់ការប្រកួតបន្ទាប់” ។ គួរអោយដឹងផងដែរថាក្រុមជម្រើសជាតិ ព័រទុយហ្កាល់ នឹងត្រូវបន្តយុទ្ធនាការរបស់ពួកគេក្នុងការប្រកួតជម្រុះទល់នឹងលុចសំបួរនៅយប់ថ្ងៃអាទិត្យខាងមុខនេះ ។