NEWS
លោក Rio Ferdinand និយាយថាម្នាក់នេះទើបជាអ្នកបញ្ចប់ទីល្អបំផុតនៅក្លឹប Man United មិនមែនជា CR7 នោះទេ
2024-02-17 09:02:29
លោក Rio Ferdinand បានច្រានចោលពាក្យសម្តីដែលគេនិយាយថា Cristiano Ronaldo គឺជាអ្នកបញ្ចប់ទីល្អជាងគេបំផុតនៅក្លឹប Manchester United ខណៈដែលលោកបានលើកឡើងច្បាស់ៗថាគឺជាកីឡាករម្នាក់នេះទៅវិញទេ។
យើងដឹងហើយថាលោក Rio Ferdinand បានចូលរួមជាមួយបិសាចក្រហមកាលពីឆ្នាំ 2002 ពីក្លឹប Leeds United ក្នុងតម្លៃ 30 លានផោន ដោយឈ្នះពានរង្វាន់ Premier League និង UEFA Champions League បានចំនួន 06 លើកផងដែរ។ ថ្មីៗនេះលោក Rio Ferdinand បាននិយាយថា កីឡាករដែលបញ្ចប់ទីច្បាស់ជាងគេបំផុតនៅក្លឹប Manchester United មិនមែនជា Cristiano Ronaldo នោះទេ ពោលគឺជាខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Ruud Van Nistelrooy ។
គួរឲ្យដឹងផងដែរថា Van Nistelrooy បង្ហាញខ្លួនឲ្យ Manchester United បានចំនួន 219 ប្រកួតនិងស៊ុតបញ្ចូលទីបាន 150 គ្រាប់មុនពេលចាកចេញទៅក្លឹប Real Madrid ក្នុងឆ្នាំ 2006 ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport