NEWS
តារាឆ្នើម 02 រូបរបស់ Real Madrid នឹងត្រូវអវត្តមានការប្រកួតជាមួយនឹង Sevilla
2024-02-19 11:02:25
តារាឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Eduardo Camavinga និង Dani Carvajal ត្រូវបានព្យួរឈ្មោះ ហើយនឹងត្រូវខកខានការប្រកួត La Liga របស់ពួកគេជាមួយក្រុម Sevilla នៅថ្ងៃទី 25 ខែកុម្ភៈ។ ជាមួយគ្នានេះដែរក្រុមអធិរាជសរអាចគ្រប់គ្រងបានត្រឹមស្មើ 1-1 ក្នុងការប្រកួតក្រៅដីរបស់ពួកគេទល់នឹង Rayo Vallecano កាលពីថ្ងៃអាទិត្យទី 18 ខែកុម្ភៈ។
បន្ទាប់ពី Joselu បានធ្វើឱ្យក្រុមរបស់លោក Carlo Ancelotti នាំមុខនៅនាទីទី 3 បន្ទាប់មកកីឡាករ Raul De Tomas តាមស្មើនៅនាទីទី 27 ។ ក្រៅ​ពី​ការ​ទម្លាក់​ពីរ​ពិន្ទុ Real Madrid បាន​ឃើញ​កីឡាករ​ពីរ​រូប​ត្រូវ​បាន​ព្យួរ​ឈ្មោះសម្រាប់​ការ​ប៉ះ​ក្រុម Sevilla នៅ​ចុង​សប្តាហ៍​ក្រោយ។ ដោយសារតែកីឡាករ Carvajal បាន​ទទួល​កាត​លឿង​ពីរ​ក្នុង​រយៈពេល​បី​នាទី ហើយ​ត្រូវ​បាន​បណ្តេញ​ចេញ​។
ទន្ទឹមនឹងនោះ Camavinga បានចូលក្នុងការប្រកួតជាមួយ Vallecano ជាមួយនឹងកាតលឿងចំនួនបួនចំពោះឈ្មោះរបស់គាត់។ បន្ទាប់មកកីឡាកររូបនេះទទួលបានកាតលឿងមួយ​ទៀត​ដែល​មាន​ន័យ​ថា​កីឡាករ​សញ្ជាតិ​បារាំង​ឥឡូវ​បាន​កាត​លឿង​ចំនួន​ប្រាំ។ ថ្វីបើ​ពួកគេ​បាន​ស្មើ​កាលពី​ពេល​ថ្មីៗ​នេះ​ក៏ដោយ ប៉ុន្តែ Real Madrid មាន​ការ​នាំមុខ​យ៉ាង​ល្អ​នៅលើ ​តារាង La Liga ។ គួរអោយដឹងផងដែរថាក្រុមរបស់លោក Carlo Ancelotti មាន 62 ពិន្ទុពី 25 ប្រកួត ច្រើនជាងក្រុមលេខ 2 Girona ដែលមានមួយប្រកួតក្នុងដៃ។
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport