កីឡាករ Rasmus Hojlund បំបែកកំណត់ត្រាថ្មីមួយនៅ Premier League
2024-02-20 10:02:53
ខ្សែប្រយុទ្ធ Rasmus Hojlund របស់ក្លឹប Manchester United បានបំបែកកំណត់ត្រាថ្មីមួយនៅ Premier League បន្ទាប់ពីប្រកួតជាមួយក្លឹប Luton Town កាលពីយប់មិញ។ គាត់បានក្លាយជាកីឡាករវ័យក្មេងបំផុតនៅក្នុងប្រវត្តិសាស្ត្រ Premier League ដែលរកគ្រាប់បាល់បានរយៈពេល 06 ប្រកួតជាប់ៗគ្នា។
Hojlund បច្ចុប្បន្នមានវ័យ 21 ឆ្នាំនិង 14 ថ្ងៃដែលបានស៊ុតបញ្ចូលទីទៅលើក្លឹប Luton Town 02 គ្រាប់ម្នាក់ឯងតែម្តងនិងជួយឲ្យក្រុមរបស់គាត់ទទួលបាន 03 ពិន្ទុសម្រាប់សប្តាហ៍នេះផងដែរ។ គួរឲ្យដឹងផងដែរថា Rasmus Hojlund បង្ហាញខ្លួនឲ្យ Manchester United បានចំនួន 30 ប្រកួតនិងស៊ុតបញ្ចូលទីបានចំនួន 13 គ្រាប់និង Assist ចំនួន 02 លើកផងដែរ ៕