NEWS
បញ្ហាហិរញ្ញវត្ថុរបស់ Barcelona សូម្បីមេធំ Laliga ក៏មានការព្រួយបារម្ភ
2024-02-21 10:02:16
ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ Laliga លោក Javier Tebas បានបង្ហាញការព្រួយបារម្ភចំពោះបញ្ហាហិរញ្ញវត្ថុរបស់ក្រុម Barcelona ។ បញ្ហាហិរញ្ញវត្ថុជាច្រើនឆ្នាំ បូករួមនឹងវិបត្ត Covid បានធ្វើអោយ Barcelona ធ្លាក់ចុះក្នុងស្ថានការណ៍ដែលពិបាកនឹងស្រោចស្រង់ ។ ចាប់តាំងពីពេលនោះមក Barcelona បានព្យាយាមគោរពតាមច្បាប់ហិរញ្ញវត្ថុដ៏តឹងរឹងរបស់ Laliga ដែលតម្រូវអោយពួកគេចរចារទៅលើកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់ជាងគេអោយទម្លាក់ថ្លៃនឿយហត់ ឬក៏ពន្យារពេលបង់ថ្លៃឈ្នួលជាដើម
លក់ភាគហ៊ុនទូរទស្សន៍និងប្រពន្ធផ្សព្វផ្សាយរបស់ក្លឹប លើសពីនោះពួកគេក៏បានអនុញ្ញាតអោយតារាឆ្នើម Lionel Messi ចាកចេញពីក្លឹបដើម្បីកាត់បន្ថយការចំណាយផងដែរ ។ ជុំវិញបញ្ហាហិរញ្ញវត្ថុរបស់ Barcelona បានធ្វើអោយប្រធាន Laliga លោក Javier Tebas មានការព្រួយបារម្ភជាខ្លាំងនិងបានលើកឡើងដូច្នេះថា “វាបានធ្វើអោយខ្ញុំព្រួយបារម្ភដែរ តែក៏មិនខ្លាំងពេកទេ ដោយសារតែខ្ញុំដឹងថាពួកគេមានផែនការក្នុងការស្រោចស្រង់ស្ថានភាពរបស់ពួកគេ ។
Barcelona តែងតែមានទម្លាប់ក្នុងការផ្តល់ថ្លៃនឿយហត់ខ្ពស់ដល់កីឡាករ ។ ក្នុងពេលដែលជម្ងឺរាតត្បាតបានឈានចូលមកដល់ ប្រាក់ចំណូលបានធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែចំណាយនៅតែច្រើនដដែល ។ ជាលទ្ធផលគឺថាចំណាយមិនសមនឹងចំណូល ។ ប៉ុន្តែនៅតែមានក្លឹបផ្សេងទៀតដែលអាចធ្វើបានល្អឧទាហរណ៍ដូចជា Real Madrid ជាដើមពួកគេមិនដែលមានបញ្ហាជាមួយហិរញ្ញវត្ថុរបស់ពួកគេឡើយ ។
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport