NEWS
លោក Zinedine Zidane ថាខ្លួនត្រៀមខ្លួនរួចរាល់ក្នុងការត្រឡប់មកដឹកនាំវិញ
2024-02-27 09:02:55
លោក Zinedine Zidane ត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយជុំវិញពាក្យចចាមអារ៉ាម ដែលលោកអាចនឹងក្លាយជាបុគ្គលដែលមកជំនួសលោក Thomas Tuchel ក្នុងការដឹកនាំក្រុម Bayern Munich បន្ទាប់ពីលោកបានប្រកាសចែកផ្លូវគ្នាជាមួយក្រុម Bayern Munich នាចុងរដូវកាលនេះ។
ថ្មីៗនេះលោក Zinedine Zidane បានផ្តល់កិច្ចសម្ភាសន៍ទាក់ទងអំពីការវិលត្រឡប់មកចាប់អាជីពជាគ្រូបង្វឹកវិញ ដោយលោកបាននិយាយថា៖ អ្វីៗអាចកើតឡើងបាន។ ពេលនេះខ្ញុំកំពុងតែធ្វើអ្វីផ្សេង ប៉ុន្តែពួកយើងនឹងរង់ចាំមើល។ ខ្ញុំក៏ចង់វិលត្រឡប់មកធ្វើជាគ្រូបង្វឹកវិញដូចគ្នា។ គ្រូបង្វឹកវ័យ ៥១ ឆ្នាំនេះអវត្តមានពីពិភពបាល់ទាត់ចាប់តាំងពីការចាកចេញពីក្រុម Real Madrid ក្នុងឆ្នាំ២០២១ ហើយការវិលត្រឡប់មកវិញរបស់លោក Zinedine Zidane ក៏ជាប្រធានបទដ៏ក្តៅគគុករបស់អ្នកសារព័ត៌មានផងដែរ។
សារព័ត៌មានជាច្រើន និងអ្នកគាំទ្រវិស័យបាល់ទាត់ក៏កំពុងតែរង់ចាំមើលផងដែរថា លោក Zinedine Zidane អាចនឹងបន្តអាជីពរបស់ខ្លួនដែរឬទេបន្ទាប់ពីរដូវកាលនេះ។ ប្រសិនបើលោកមានចំណាប់អារម្មណ៍នោះ ក្លិបបាល់ទាត់ Bayern Munich អាចនឹងជាគោលដៅមួយក្នុងការបន្តអាជីពរបស់គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ៕ ប្រភព៖ GOAL
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport