NEWS
គួរឲ្យសោកស្តាយ Paul Pogba ត្រូវបានហាមប្រាមពីសកម្មភាពបាល់ទាត់រយៈពេល 04 ឆ្នាំ
2024-03-01 10:03:36
កីឡាករ Paul Pogba ត្រូវបានហាមប្រាមពីវិស័យបាល់ទាត់អស់រយៈពេល 04 ឆ្នាំ បន្ទាប់ពីគាត់ត្រូវបានគេរកឃើញថាបានជាប់ពាក់ព័ន្ធនិងការប្រើប្រាស់គ្រឿងញៀន។ គួរឲ្យដឹងផងដែរថា កីឡាករសញ្ជាតិបារាំងវ័យ 31 ឆ្នាំរូបនេះធ្លាប់ត្រូវបានគេព្យួរពីការងារជាលើកដំបូងនៅក្នុងខែកញ្ញា បន្ទាប់ពីជោគជ័យក្នុងការធ្វើតេស្តគ្រឿងញៀននៅក្លឹបបច្ចុប្បន្នរបស់គាត់គឺក្លឹប Juventus ។ លទ្ធផលពីការវិភាគគំរូបន្ទាប់បន្សំបានធ្វើឱ្យសាលាក្តីជាតិប្រឆាំងគ្រឿងញៀនសម្រេចហាមឃាត់គាត់ពីសកម្មភាពកីឡាបាល់ទាត់រហូតដល់ឆ្នាំ 2027 ដែលជាការហាមឃាត់យូរបំផុតមិនធ្លាប់មាន។
គួររំលឹកឡើងវិញថា បន្ទាប់ពីកើតចេញពីថ្នាលយុវជនរបស់ក្លឹប Manchester United កីឡាករ Paul Pogba បានបង្ហាញខ្លួនត្រឹមតែ 07 ដងប៉ុណ្ណោះសម្រាប់ក្លឹបនៅក្នុងរដូវកាលដំបូងមុននិងសម្រេចទៅចូលរួមជាមួយក្លឹប Juventus ក្នុងឆ្នាំ 2012 ។ លុះក្រោយមក គាត់ក៏បានត្រឡប់មកចូលរួមជាមួយក្លឹបបិសាចក្រហមវិញក្នុងឆ្នាំ 20
16 ក្នុងតម្លៃ 105 លានអឺរ៉ូ។ Pogba បង្ហាញខ្លួនបានចំនួន 238 ប្រកួត ស៊ុតបញ្ចូលទីបាន 39 គ្រាប់ និង Assist បាន 51 លើកឲ្យក្លឹបបិសាចក្រហម។ នៅចុងបញ្ចប់នៃកិច្ចសន្យាជាមួយ Manchester United ក្នុងឆ្នាំ 2022 គាត់ក៏បានផ្លាស់ទៅ Juventus វិញ ប៉ុន្តែលេងបានត្រឹមតែ 12 ប្រកួតប៉ុណ្ណោះ ហើយក៏ចាប់ផ្តើមរបួសតាំងពីពេលនោះមក ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport