NEWS
លោក Rio Ferdinand បានប្រាប់កីឡាកររូបនេះថាកុំទៅ Manchester United បើមិនចង់ខូចអនាគត
2024-03-06 09:03:25
អតីតខ្សែការពារឆ្នើមរបស់បិសាចក្រហម Manchester United លោក Rio Ferdinand បានប្រាប់ទៅកាន់ខ្សែការពាររបស់ Barcelona កីឡាករ Ronald Araujo ថាកុំទៅចូលរួមជាមួយបិសាចក្រហមដាច់ខាតបើមិនចង់បំផ្លាញអនាគតរបស់ខ្លួន ។ ជាការពិតខ្សែការពារសញ្ជាតិអ៊ុយរុយហ្កាយរូបនេះកំពុងតែមានទំនាក់ទំនងក្នុងការផ្ទេរទៅកាន់ទឹកដី Old Trafford ។
ក្នុងពេលដែល Lisandro Martinez កំពុងតែមានរបួស ស្របពេលដែល Raphael Varane លែងជាកូនសោរសំខាន់សម្រាប់លោក Ten Hag ទៀតនោះ ជាហេតុជម្រុញអោយបិសាចក្រហមកំពុងតែស្វះស្វែងក្នុងការស្វែងរកខ្សែការពារកណ្តាលមកបំពេញចន្លោះ ។ ពាក់ព័ន្ធជាមួយបញ្ហានេះលោក Rio Ferdinand និយាយថា
“ប្រសិនបើខ្ញុំជាកីឡាករដូចជា Araujo ខ្ញុំគិតថាគេមានគុណសម្បត្តិគ្រប់បែបយ៉ាងក្នុងការក្លាយជាកំពូលខ្សែការពារល្អបំផុតក្នុងលោក ហេតុអ្វីត្រូវទៅចូលរួមជាមួយ Man United ? មើលទៅ Varane ចុះគាត់ទៅលេងនៅ United ក្នុងនាមជាកីឡាករបំរុង រីឯ Jonny Evans ជាកីឡាករជើងចាស់ដែលបានបាត់មុខរយៈពេលជាច្រើនខែតែគេបែរជាបានចូលលេង បើខ្ញុំវិញមិនអាចយកអាជីពរបស់ខ្ញុំទៅប្រថុយនៅទីនោះទេ” ។
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport