Real Madrid កំពុងចាប់អារម្មណ៏កីឡាកររូបនេះរបស់ AC Milan
2023-04-07 10:04:22
យោងតាមប្រភព El Nacional បានអោយដឹងថា ក្លឹប Real Madrid ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Rafael Leao ក្នុងតម្លៃ 70 លានអឺរ៉ូ។ បច្ចុប្បន្ន Leao លេងឱ្យក្លឹប AC Milan នៅក្នុងក្របខណ្ឌ Serie A ។ យ៉ាងណាមិញមកទល់ពេលនេះ ខ្សែបម្រើស្លាបសញ្ជាតិព័រទុយហ្គាល់រូបនេះបានរីករាយនឹងរដូវកាលជោគជយ័របស់គាត់ជាមួយក្រុម AC Milan ។ លើសពីនេះទៅទៀតនៅក្នុង 36 ប្រកួតគាត់ស៊ុតបញ្ចូលទីបាន 11 គ្រាប់ និង Asset 10 ដងគ្រប់ការប្រកួតទាំងអស់ នៅរដូវកាលនេះ។
យោងតាមប្រភពដ៏ដែលបានអះអាងថា អ្នកចាត់ការក្លឹប Real Madrid លោក Carlo Ancelotti បានជំរុញឱ្យក្លឹបចុះហត្ថលេខាលើ Leao កាលពីរដូវក្តៅមុន។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរមិនបានសម្រេច ហើយកីឡាកររូបនេះបានបន្តស្នាក់នៅក្នុងប្រទេសអ៊ីតាលី។ មួយវិញទៀតរបាយការណ៏ Calciomercato បាននិយាយកាលពីថ្មីៗនេះថា Paris Saint-Germain ក៏សម្លឹងឃើញកីឡាករវយ័ក្មេងរូបនេះផងដែរ ។
ទោះជាយ៉ាងណាក៏ដោយ AC Milan ត្រូវបានគេរាយការណ៍ថាបានដាក់តម្លៃ 150 លានអឺរ៉ូសម្រាប់ខ្សែរប្រយុទ្ធរូបនេះ។ ម៉្យាងវិញទៀតដោយពិចារណាលើទេពកោសល្យ និងអាយុដ៏ក្មេងរបស់គាត់វយ័ 23 ឆ្នាំ ប្រាកដជាមានអនាគតភ្លឺស្វាងនៅពេលខាងមុខ។ សរបញ្ជាក់អោយដឹងផងដែលថាការផ្លាស់ប្ដូរ 70 លានអឺរ៉ូរបស់ Real Madrid គឺគ្រប់គ្រាន់សម្រាប់នាំយកគីឡាកររូបនេះមកកាន់ទឹកដី Santiago Bernabeu។