លោក Florentino Perez បានឆ្លើយតបបែបនេះក្រោយអ្នកគាំទ្រសួរពី Mbappe
2024-03-10 01:03:12
លោក Florentino Perez បានឆ្លើយតបបែបលេងសើចទៅកាន់អ្នកគាំទ្រ បន្ទាប់ពីពួកគេសួរលោកអំពីអាទិភាពក្នុងការនាំយក Mbappe និង Alphonso Davies មកចូលរួមជាមួយអធិរាជសរ Real Madrid ។ កីឡាករទាំងពីររូបនេះគឺជាបេក្ខភាពឈានមុខដែលអធិរាជសរបានសម្លឹងមិនដាក់ភ្នែក និងអាចនាំចូលក្លឹបដោយគ្មានតម្លៃខ្លួនតែម្តង ខណៈដែលកុងត្រារបស់ Kylian Mbappe នឹងផុតកំណត់ជាមួយ PSG ក្នុងរដូវកាលនេះ ស្របពេលដែលជើងល្បឿនស្លាបឆ្វេង Alphonso ផុតកំណត់នៅរដូវកាលក្រោយជាមួយ Bayern Munich ។
Real Madrid ត្រូវបានគេដឹងថាកំពុងតែដាក់គោលដៅចង់បានកីឡាករជើងល្បឿនទាំងពីររូបនេះ ខណៈដែលប្រធានក្លឹបលោក Florentino Perez និយាយបែបលេងសើចទៅកាន់អ្នកគាំទ្រពេលពួកគេនិយាយអំពីឈ្មោះអ្នកទាំងពីរ ។ ក្នុងពេលដែលកំពុងថតរូប អ្នកគាំទ្រម្នាក់បានប្រាប់ថា “អ្នកគួរតែទិញយក Davies” លោក Perez បានឆ្លើយថា “Davies? តើ Davies អ្នកណា ?” បន្ទាប់ពីលោក Perez ហាក់អស់សំណើចបន្តិច អ្នកគាំទ្រម្នាក់ទៀតក៏បាននិយាយថា “ជាមួយ Davies និង Mbappe យើងនឹងឈ្នះគ្រប់យ៉ាង” លោក Perez ក៏កំប្លែងលេងទៀតថា “តើ Mbappe ជាអ្នកណា” ។
យ៉ាងណាក៏ដោយនេះគ្រាន់តែជាការឆ្លើយតបបែកកំប្លែងលេងសើចជាមួយអ្នកគាំទ្រតែប៉ុណ្ណោះ ខណៈដែល Mbappe និង Davies នៅតែជាអទិភាពដែលស្តេចសរកំពុងតែតាមប្រមាញ់ ។ គួរអោយដឹងផងដែរថាបច្ចុប្បន្ន Real Madrid កំពុងតែលេខរៀងទីមួយក្នុងក្របខ័ណ្ឌលីគកំពូលអេស្ប៉ាញ Laliga ក្រោយឆ្លងកាត់ 27 ប្រកួតមាន 66 ពិន្ទុ និងបានឡើងទៅកាន់វគ្គ 8 ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League ផងដែរក្រោយយកឈ្នះ RB Leipzig ទាំងពីរជើងក្នុងលទ្ធផល 2-1 ។