កីឡាករ Kyle Walker សារភាពថាគាត់ពិតជាស្អប់អតីតកីឡាកររបស់ក្លឹប Arsenal ម្នាក់នេះខ្លាំងណាស់
2024-03-10 01:03:56
ខ្សែការពារឆ្នើមរបស់ក្លឹប Manchester City កីឡាករ Kyle Walker បានសារភាពត្រង់ៗថា គាត់ពិតជាស្អប់អតីតកីឡាកររបស់ក្លឹប Arsenal ម្នាក់នេះខ្លាំងណាស់ និងបានចាត់ទុករូបគេថាជាគូរប្រជែងដ៏ស្វិតស្វាញជាទីបំផុត។ យើងដឹងហើយថា Kyle Walker ត្រូវបានគេទទួលស្គាល់ថាជាខ្សែការពារដ៏អស្ចារ្យបំផុតម្នាក់នៅក្នុងប្រវត្តិសាស្ត្រ Premier League ដោយសារតែរូបគេមានល្បឿនលឿន កម្លាំងខ្លាំង និងកាយសម្បទាល្អ។
តាមរយៈភាពអំណោយផលនេះដែរបានធ្វើឲ្យរូបគេជោគជ័យខ្លាំងជាមួយក្លឹប Manchester City ដោយអាចជួយឲ្យក្លឹបមួយនេះឈ្នះពានរង្វាន់ជាច្រើនរួមមាន Premier League ចំនួន 05 Champions League និង FA Cup ចំនួន 02 និង Carabao Cup ចំនួន 04 ។ ងាកមកប្រធានបទរបស់យើងវិញ និយាយនៅក្នុងផតខាស់ជាមួយលោក Rio Ferdinand កាលពីពេលថ្មីៗកន្លងទៅនេះ Kyle Walker បានលើកឡើងច្បាស់ៗថា គាត់ពិតជាស្អប់អតីតកីឡាកររបស់ក្លឹប Arsenal គឺកីឡាករ Samir Nasri ខ្លាំងណាស់ ជាពិសេសក្នុងស្ថានភាពលេងទល់គ្នា 1-1 ដោយគាត់គិតថា Nasri គឺជាកីឡាករម្នាក់ដែលល្អនិងពិបាកបិទជាទីបំផុត ៕