NEWS
រកគ្រាប់បាល់បានហើយ ប៉ុន្តែលោក Jurgen Klopp និយាយបែបនេះពី Darwin Nunez
2024-03-10 01:03:27
កាលពីយប់ថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រនេះ ក្រុម Liverpool បានយកឈ្នះលើក្រុម Sparta Prague ក្នុងលទ្ធផល ៥-១ នៃព្រឹត្តិការណ៍ Europa League ដោយកីឡាករ Darwin Nunez រកគ្រាប់បាល់បានចំនួន ២ គ្រាប់។ បើទោះបីជារកគ្រាប់បាល់បានក្តី លោក Jurgen Klopp និយាយថាកីឡាកររូបនេះនៅមានចន្លោះប្រហោង ដែលនឹងត្រូវអភិវឌ្ឍបន្ថែមទៀត។
លមកដល់ឆ្នាំ២០២៤ នេះ កីឡាករ Darwin Nunez អាចរកគ្រាប់បាល់បាន ៨ គ្រាប់ តាមរយៈការលេង ១២ ប្រកួតកន្លងទៅ។ ប៉ុន្តែលោក Jurgen Klopp បាននិយាយថា៖ Nunez ត្រូវតែចេះសម្របខ្លួនជាមួយក្រុម។ និយាយតាមត្រង់ទៅ រូបគេមានគុណភាពអាចបង្ហាញបន្ថែមទៀត។ តើគាត់លេងបានល្អខ្លាំងហើយឬនៅ? សម្រាប់ខ្ញុំគឺនៅទេ ហើយតើគេអាចអភិវឌ្ឍបន្ថែមទៀតដែរឬទេ? ច្បាស់ណាស់! តើរូបគេផ្តល់ហានិភ័យទៅកាន់ក្រុមផ្សេងដែរឬទេ? ប្រាកដជាអញ្ចឹងហើយ!
បន្ទាប់ពីយកឈ្នះក្រុម Sparta Prague ក្នុងលទ្ធផល ៥-១ ហើយ ក្រុម Liverpool នឹងត្រូវមានភារកិច្ចលេងជើងទី២ ជាបន្តទៀត ដោយការប្រកួតនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Anfield នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។គួរបញ្ជាក់ផងដែរថា ក្រុមហង្សក្រហម Liverpool នឹងមានកិច្ចការធ្ងន់ជាបន្តទៀតនៅលីគកំពូល Premier League ដោយពួកគេនឹងត្រូវប៉ះគ្នាជាមួយនឹងក្រុម Manchester City នាថ្ងៃអាទិត្យនេះ៕ ប្រភព៖ Reuters
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport