NEWS
កីឡាករ Robert Lewandowski ធ្វើការជ្រើសរើសរវាងលោក Jurgen Klopp និងលោក Pep Guardiola
2024-03-11 02:03:34
ខ្សែប្រយុទ្ធរបស់ក្លឹប Barcelona កីឡាករ Robert Lewandowski បានធ្វើការជ្រើសរើសថាតើអ្នកណាល្អជាងរវាងគ្រូបង្វឹកលោក Jurgen Klopp និងលោក Pep Guardiola ? យើងដឹងហើយថា Robert Lewandowski គឺជាកីឡាករម្នាក់ដែលបានលេងក្រោមការគ្រប់គ្រងរបស់កំពូលគ្រូបង្វឹកទាំងពីរនាក់ខាងលើនេះតែម្តង។
កាលលេងនៅក្លឹប Borussia Dortmund កាលពីពេលដែលលោក Jurgen Klopp នៅដឹកនាំកីឡាករ Robert Lewandowski លេងបានចំនួន 186 ប្រកួតនិងស៊ុតបញ្ចូលទីបានចំនួន 102 គ្រាប់។ ខណៈពេលដែលលេងឲ្យក្លឹប Bayern Munich ក្រោមការគ្រប់គ្រងរបស់លោក Pep​ ​Guardiola រូបគេបង្ហាញខ្លួនបានចំនួន 100 ប្រកួតនិងរកបានចំនួន 67 គ្រាប់។ យ៉ាងណាមិញ នៅពេលដែលគេសួរថាតើរវាងគ្រូបង្វឹកទាំងពីររូបខាងលើនេះតើ Robert Lewandowski គិតថាមួយណាល្អជាង ?
ពេលនោះ Lewandowski បានឆ្លើយតបទៅវិញថា លោក Jurgen Klopp គឺជាគ្រូបង្វឹកដែលល្អជាង។ គាត់មិនត្រឹមតែជាអ្នកគ្រប់គ្រង ជាគ្រូបង្វឹកនោះទេ ពោលគឺគាត់ប្រៀបដូចជាលោកឪពុកទីពីររបស់ខ្ញុំផងដែរ ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport