កីឡាករ Bruno Fernandes បំបែកបានកំណត់ត្រាថ្មីមួយនៅក្លឹប Manchester United
2024-03-12 10:03:33
កីឡាករ Bruno Fernandes បានបំបែកកំណត់ត្រាថ្មីមួយនៅក្លឹប Manchester United ក្នុងការប្រកួតដែលគាត់បានជួយឲ្យបិសាចក្រហមយកឈ្នះទៅលើក្លឹប Everton 2-0 កាលពីថ្ងៃទី09 ខែមិនា ឆ្នាំ2024 កន្លងទៅ។ ក្នុងការប្រកួតនោះ Bruno ក៏រកបានមួយគ្រាប់ផងដែរ ដែលជាគ្រាប់បាល់ប៉េណាំងទីរកបាននៅនាទីទី 12 ។
តាមរយៈការស៊ុតបញ្ចូលទីនេះបាននាំឲ្យ Bruno Fernandes បំបែកកំណត់ត្រាថ្មីមួយនៅក្លឹប Manchester United ពោលគឺរូបគេបានវ៉ាលដាច់វីរបុរសរបស់ក្លឹបបិសាចក្រហមគឺលោក Ruud Van Nistelrooy ក្នុងនាមជាកីឡាករដែលទាត់បាល់ប៉េណាំងទីចូលបានច្រើនជាងគេនៅក្នុងក្លឹប។ Bruno Fernandes ទាត់ប៉េណាំងទីឲ្យ Manchester United ចូលបានចំនួន 29 គ្រាប់ ខណៈពេលដែល Van Nistelrooy រកបាន 28 គ្រាប់ ៕