NEWS
មិនធម្មតា Harry Kane បំបែកបានកំណត់ត្រាដ៏អស្ចារ្យចំនួន 02 ទៀតហើយនៅក្លឹប Bayern Munich
2024-03-12 10:03:40
កីឡាករ Harry Kane បានបំបែកកំណត់ត្រាថ្មីចំនួន 02 ទៀតហើយជាមួយក្លឹប Bayern Munich តាមរយៈកាលយកឈ្នទៅលើក្លឹប Mainz 05 ដោយលទ្ធផលលើសលប់ 8-1 កាលពីយប់មិញ។ ក្នុងចំណោមគ្រាប់បាល់ទាំង 08 គ្រាប់កាលពីយប់មិញនេះរបស់ក្លឹប Bayern Munich កីឡាករ Harry Kane រកបានដល់ទៅ 03 គ្រាប់ម្នាក់ឯងពោលគឺនៅនាទីទី 13 , 45+7 និងនាទីទី 70 ។
យ៉ាងណាមិញ តាមរយៈកាលស៊ុតបញ្ចូលទីកាលពីយប់មិញនេះបានធ្វើឲ្យខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអង់គ្លេសរូបនេះបំបែកបាននូវកំណត់ត្រាចំនួន 02 ។ កំណត់ត្រាទីមួយគឺ Harry Kane បានក្លាយជាកីឡាករដំបូងគេដែលអាចស៊ុតបាន Hat Trick ដល់ទៅ 04 លើកក្នុងការចូលរួមក្របខ័ណ្ឌ Bundesliga នៅរដូវកាលដំបូង។ កំណត់ត្រាទីពីរគឺ Harry Kane បានចូលរួមជាមួយអតីតវីរបុរសរបស់ក្លឹប Bayern Munich លោក Uwe Seeler ក្លាយជាកីឡាករតែមួយគត់ដែលអាចស៊ុតបញ្ចូលទីដល់ទៅ 30 គ្រាប់ក្នុងការចូលរួមរដូវកាលដំបូងនៅ Bundesliga ។
មិនត្រឹមតែប៉ុណ្ណោះ Harry Kane ក៏ខិតជិតនឹងបំបែកកំណត់ត្រារបស់កីឡាករ Robert Lewandowski ផងដែរ ដែលអាចស៊ុតបញ្ចូលទីបាន 41 គ្រាប់ក្នុងមួយរដូវកាលឲ្យក្លឹប Bayern Munich ស្របពេលដែល Harry Kane បច្ចុប្បន្នមាន 30 គ្រាប់នៅសល់ 09 ប្រកួតទៀតដែលត្រូវលេង ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport