ក្លឹប Barcelona ចិញ្ចឹមចិត្តចង់បានកីឡាកររូបនេះពី Liverpool
2024-03-13 10:03:58
យោងតាមសារព័ត៌មាន El Heraldo បានឱ្យដឹងថា ក្រុម Liverpool អាចនឹងអនុញ្ញាតឱ្យកីឡាករ Luis Diaz ចាកចេញក្នុងតម្លៃខ្លួនចន្លោះ ១០២ ទៅ ១២៣ លានផោន។ បើទោះបីជាកីឡាកររូបនេះលេងបានល្អក្តី ការចាកចេញរបស់រូបគេអាចនឹងកើតឡើង ក្រោយពីប្រធានក្លិបបាល់ទាត់ Barcelona លោក Joan Laporta បង្ហាញការចាប់អារម្មណ៍ និងជួបពិភាក្សាជាមួយភាគីក្រុមការងាររបស់កីឡាករ Luis Diaz។
យ៉ាងណាមិញ លោក Joan Laporta អាចនឹងពិបាកក្នុងការនាំយកកីឡាកររូបនេះ ដោយសារតែតម្លៃខ្លួនរាងថ្លៃ ស្របពេលដែល Barcelona កំពុងព្យាយាមដោះស្រាយរឿងវិបត្តិហិរញ្ញវត្ថុរបស់ខ្លួន។ ឪពុករបស់កីឡាករ Luis Diaz ក៏ធ្លាប់បាននិយាយអំពីលទ្ធភាពនៃការទៅលេងនៅ Barcelona ដូចគ្នា ដោយវាជាក្តីស្រមៃរបស់កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះ។ចាប់តាំងពីចូលរួមជាមួយក្រុម Liverpool ពីក្រុម Porto កាលពីខែមករា ឆ្នាំ២០២២ ក្នុងតម្លៃខ្លួន ៤០ លានផោនរួចមក កីឡាករ Luis Diaz បានរួមចំណែករកគ្រាប់បាល់បាន ១១ គ្រាប់ និងប៉ះឱ្យមិត្តរួមក្រុមរកគ្រាប់បាល់បាន ៥ ដង តាមរយៈការលេង ៣៨ ប្រកួតកន្លងទៅក្នុងគ្រប់កម្មវិធីទាំងអស់។
គួរបញ្ជាក់ផងដែរថា ការផ្លាស់ទៅលេងនៅ Barcelona របស់កីឡាករ Luis Diaz អាចនឹងពិបាកបន្តិច ដោយសារតែបញ្ហាហិរញ្ញវត្ថុរបស់ក្លិបបាល់ទាត់ Barcelona។ ម្យ៉ាងវិញទៀត លោក Jurgen Klopp បានប្រកាសលាលែងពីដំណែងជាគ្រូបង្វឹកក្រុម Liverpool នារដូវក្តៅនេះហើយ ដែលដំណែងមួយនេះកំពុងមានភាពក្តៅគគុកក្នុងការស្វែងរកអ្នកមកដឹកនាំថ្មី៕ ប្រភព៖ El Heraldo