Valverde ស្ទុះទៅដាល់កីឡាករម្នាក់របស់ Villareal ព្រោះតែគេប្រមាថទៅលើខ្លួន
2023-04-09 10:04:33
ក្រុមអធិរាជសរ Real Madrid បានបើកទ្វាកីឡដ្ឋាន Santiago Bernabeu ស្វាគមន័ក្រុមភ្ញៀវ Villareal ក្នុងជំនួបពានរង្វាន់ Laliga កាលពីយប់មិញ ។ ការប្រកួតបានបញ្ចប់ទៅដោយក្រុមភ្ញៀវបានយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ 3-2 ។
ប៉ុន្តែមានរឿងគួរអោយចាប់អារម្មណ៍មួយបានកើតឡើងក្រោយចប់ការប្រកួតដោយកីឡាករ Federico Valverde បានរងចាំកីឡាករម្នាក់របស់ Villarreal នៅចំណតឡានក្រុង ឈ្មោះ Alex Baena ។ ពេលកីឡាកររូបនេះដើរមកដល់ Valverde បានវាយមួយដៃចូលមុខលើកីឡាកររូបនេះ ហើយពួកគេក៏ត្រូវបានប៉ូលីសចាប់បំបែក។ មានសេចក្តីរាយការណ៍មួយចំនួនបានសរសេរថា Valverde បានស្រែកឲ្យកីឡាករ Baena នេះថា “និយាយម្តងទៀតនៅពាក្យដែលឯងនិយាយឲ្យយើងនៅលើទីលាន”។
បើតាមប្រភពពីកីឡាករផ្សេងក្នុងក្រុមបានឲ្យដឹងថា កីឡាករ Baena បាននិយាយប្រមាថរឿងអំពីការរលូតកូនរបស់ Valverde កាលពីពេលកន្លងទៅនេះ ទើបជាហេតុដែល Valverde ខឹងទប់មិនជាប់បែបនេះ។ លើសពីនោះ Valverde អាចនឹងប្រឈមការពិន័យរបស់ La Liga ប្រសិនបើមានការរកឃើញកំហុសពិតមែន។