លោក Thierry Henry ដាក់ឈ្មោះក្លឹបចំនួន 02 ដែល Arsenal មិនចង់ជួបនៅវគ្គ 08 ក្រុមពានរង្វាន់ UCL
2024-03-15 12:03:49
ក្រុមកាំភ្លើងធំ Arsenal បានឡើងទៅកាន់វគ្គ 08 ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League បន្ទាប់ពីពួកគេបានយកឈ្នះទៅលើក្លឹប FC Porto ដោយបាល់ប៉េណាំងទី 4-2 កាលពីថ្ងៃទី12 ខែមិនា ឆ្នាំ2024 កន្លងទៅថ្មីៗនេះ។
យ៉ាងណាមិញ បើតាមសម្តីរបស់អតីតវីរបុរសរបស់ក្លឹប Arsenal គឺលោក Thierry Henry បានឲ្យដឹងថា មានក្លឹបចំនួន 02 ដែលក្រុមកាំភ្លើងធំមិនចង់ជួបនៅវគ្គ 08 ក្រុមចុងក្រោយនេះ។ ទីមួយគឺក្លឹបអធិរាជស Real Madrid និងទីពីរគឺក្លឹបមេឃខៀវ Manchester City ។
គួរបន្ថែមផងដែរថា Manchester City បានឡើងមកវគ្គ 1/4 ផ្តាច់ព្រ័ត្រនេះដោយយកឈ្នះក្លឹប Copenhagen នៅវគ្គ 16 ក្រុមដោយលទ្ធផលសរុបទាំងពីរជើង 6-2 ខណៈពេលដែល Real Madrid បានយកឈ្នះទៅលើក្លឹប RB Leipziq 2-1 សរុបទាំងពីរជើងដូចគ្នា ៕