NEWS
Manchester City បង្កើតប្រវត្តិសាស្ត្រថ្មីក្នុងពានរង្វាន់ FA Cup កាលពីយប់មិញ
2024-03-18 10:03:45
ក្លឹបមេឃខៀវ Manchester City បានបង្កើតកំណត់ត្រាថ្មីមួយដែលមិនធ្លាប់មានពីមុនមកនៅក្នុងពានរង្វាន់ FA Cup តាមរយៈការយកឈ្នះទៅលើក្លឹប Newcastle United 2-0 កាលពីយប់មិញ។ គួរឲ្យដឹងផងដែរថា 02 គ្រាប់របស់ Manchester City យប់មិញរកបានដោយកីឡាករ Bernaldo Silva ទាំងពីរគ្រាប់តែម្តងនៅនាទីទី 13 និងនាទីទី 31 ។
យ៉ាងណាមិញ សម្រាប់កំណត់ត្រាថ្មីដែលក្លឹបមេឃខៀវធ្វើបាននេះគឺ ពួកគេបានក្លាយជាក្លឹបដំបូងគេបង្អស់នៅអង់គ្លេសដែលអាចឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup បានចំនួន 06 លើកជាប់ៗគ្នារាប់តាំងពីឆ្នាំ 2018 រហូតដល់ឆ្នាំ 2024 នេះ។ គួរឲ្យដឹងផងដែរថា រដូវកាលចុងក្រោយដែលក្រុមរបស់លោក Pep Guardiola មិនបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺរដូវកាលឆ្នាំ 2017-2018 ដែលកាលនោះពួកគេបានប្រកួតចាញ់ក្លឹប Wigan Athletic យ៉ាងមិនគួរឲ្យជឿ ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport