NEWS
កីឡាករឆ្នើមវ័យក្មេងម្នាក់ទៀតហើយបង្ហាញពីបំណងចង់ផ្លាស់មកកាន់ក្លឹប Real Madrid
2024-03-20 09:03:06
Real Madrid គឺជាក្រុមដែលគេគិតថាអាចនិងមានភាគរយខ្ពស់ក្នុងការលើកពាន LALIGA នៅរដូវកាលឆ្នាំ 2023-2024 នេះ ដោយបច្ចុប្បន្នក្រុមរបស់លោក Carlos Ancelotti កំពុងតែមាន 08 ពិន្ទុដាច់ក្រុមលេខពីរ Barcelona ក្នុងតារាងបន្ទាប់ពីឆ្លងកាត់ 29 ប្រកួតកន្លងមក។
ប៉ុន្តែកាលពីពេលថ្មីៗនេះមានរបាយការណ៍បានបង្ហាញមកថា ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹប Manchester United បច្ចុប្បន្នគឺកីឡាករ Alejandro Garnacho មានក្តីសុបិន្តចង់ផ្លាស់មកកាន់ទឹកដី Santiago Bernabeu នេះបើតាមការបញ្ជាក់របស់អ្នកកាសែតលោក Gaston Edul ។ គួរឲ្យដឹងផងដែរថា កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានចូលលេងឈុតធំរបស់បិសាចក្រហមកាលពីរដូវកាលមុន ចាប់តាំងពីពេលនោះមកគេបង្ហាញខ្លួនបានចំនួន 38 ប្រកួតរកបាន 07 គ្រាប់និង 04 Assist ។
បច្ចុប្បន្នក្លឹប Real Madrid កំពុងតែដាក់ការតាមដានយ៉ាងជិតស្និទ្ធលើ Alejandro Garnacho ស្របពេលដែលរូបគេក៏ពេញចិត្តក្លឹបយក្សនៅអេស្ប៉ាញមួយនេះផងដែរ។ Garnacho បានចាត់ទុក Cristiano Ronaldo ជា Idol របស់ខ្លួន ហើយរូបគេចង់ដើរតាមគន្លងរបស់ CR7 តាមរយៈការផ្លាស់មកលេងនៅទឹកដី Santiago Bernabeu ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport