កីឡាករ Robert Lewandowski ត្រូវបានក្លឹប 02 នៅ Premier League ចង់បាន
2024-03-20 10:03:19
ក្លឹបយក្សនៅក្របខ័ណ្ឌ Premier League ចំនួន 02 ត្រូវបានគេរាយការណ៍មកថា កំពុងតែតាមចរចារទិញយកខ្សែប្រយុទ្ធបច្ចុប្បន្នរបស់ក្លឹប Barcelona គឺកីឡាករ Robert Lewandowski ។ ពីរក្លឹបនោះរួមមាន មាន់ខ្នាយមាស Tottenham Hotspur និងបិសាចក្រហម Manchester United ។
គួររំលឹកឡើងវិញថា ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះបានចូលរួមជាមួយក្លឹប Barcelona កាលពីឆ្នាំ 2022 កន្លងទៅក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ 50 លានអឺរ៉ូពីក្លឹប Bayern Munich ។ សម្រាប់រដូវកាលនេះគាត់បង្ហាញខ្លួនឲ្យអ្នកមានបុណ្យបានចំនួន 39 ប្រកួតរកគ្រាប់បាល់បាន 20 គ្រាប់និង 09 Assist ។
គួរឲ្យដឹងផងដែរថា សម្រាប់ Tottenham Hotspur ពួកគេចង់បាន Lewandowski ដើម្បីយកមកជំនួសកន្លែងរបស់ Harry Kane ដោយយកមកចាប់ដៃគូរជាមួយ Son និង Richarlison ខណៈពេលដែល Manchester United ចង់បានខ្សែប្រយុទ្ធទោលដែលច្បាស់ម្នាក់ដើម្បីយកមករកគ្រាប់បាល់ផងដែរ ៕