កីឡាករ Neymar JR រើសក្រុមក្នុងក្តីស្រមៃរបស់ខ្លួនប៉ុន្តែគ្មានវត្តមាន CR7 និង Mbappe
2024-03-21 09:03:01
តារាឆ្នើមរបស់ក្លឹប Al-Hilal កីឡាករ Neymar JR ថ្មីៗនេះគាត់បានរើសក្រុមបាល់ទាត់ដ៏ល្អបំផុតនៅក្នុងក្តីស្រមៃរបស់គាត់ដែលមានកីឡាករចំនួន 08 នាក់ ហើយក្នុងនោះគ្មានវត្តមានរបស់កីឡាករ Cristiano Ronaldo និងកីឡាករ Kylian Mbappe នោះទេ។
សម្រាប់អ្នកចាំទី Neymar បានរើសយក Julio Cesar ដែលគាត់ធ្លាប់លេងជាមួយគ្នានៅក្នុងក្រុមជម្រើសជាតិប្រេស៊ីល។ សម្រាប់ខ្សែការពារ Neymar បានរើសយកអតីតមិត្តរួមក្រុមកាលនៅក្លឹប PSG គឺកីឡាករ Thiago Silva និងអតីតមិត្តរួមក្រុមនៅក្លឹប Barcelona កីឡាករ Gerrard Pique ។ បន្ទាប់មក Neymar បានរើសយក Kaka , Ronaldinho និង Andres Iniesta ជាខ្សែបម្រើ។ ខណៈដែលតំបន់ប្រយុទ្ធ Neymar រើសយក Lionel Messi និង Ronaldo Nazario ។
គួរឲ្យកត់សម្គាល់ថា Neymar ហាក់បីដូចជារើសយកតែកីឡាករដែលគាត់ធ្លាប់លេងជាមួយស្និទ្ធស្នាលកាលពីមុនមក ហើយអវត្តមាន Cristiano Ronaldo នៅក្នុងចិត្តរបស់គាត់នេះអាចថាដោយសារតែអ្នកទាំងពីរមិនធ្លាប់បានលេងជាមួយគ្នាពីមុនមក។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Neymar មិនបានរើសយកកីឡាករ Kylian Mbappe នោះទេ បើទោះបីជាអ្នកទាំងពីរធ្លាប់លេងរួមគ្នានៅក្លឹប PSG ជាងកន្លះទ.សក៏ដោយ។ នេះអាចដោយសារតែអ្នកទាំងពីរមិនសូវមានភាពចុះសម្រុងនិងគ្នា កាលអំឡុងពេលលេងជាមួយគ្នានោះ ៕