ប្រធានក្លឹប Barcelona លើកឡើងថាក្លឹប Real Madrid និងរញ៉េរញ៉ៃប្រសិនបើពួកគេទិញយកកីឡាករ Kylian Mbappe
2024-03-22 11:03:27
ប្រធានក្លឹបរបស់ Barcelona លោក Joan Laporta បានលើកឡើងថា ការចុះហត្ថលេខាលើកីឡាករ Kylian Mbappe និងធ្វើឲ្យក្លឹប Real Madrid មានភាពរញ៉េរញ៉ៃ។
គួររំលឹកឡើងវិញថា Mbappe បាននិយាយរួចហើយថារូបគេនិងចាកចេញពីក្លឹប PSG នៅរដូវក្តៅនេះ ហើយបើតាមដំណឹងជាច្រើនបានឲ្យដឹងមកថាកីឡាករសញ្ជាតិបារាំងរូបនេះបានចុះហត្ថលេខារួចរាល់ហើយជាមួយក្លឹប Real Madrid ។ យ៉ាងណាមិញ សម្រាប់លោក Joan Laporta បានបញ្ចេញមតិថា ប្រសិនបើក្លឹប Real Madrid ទិញ Kylian Mbappe មកមែននោះ ពួកគេនិងត្រូវលក់កីឡាករដែលមានតួនាទីលេងដូច Mbappe ម្នាក់ចេញវិញ។
ខ្ញុំមិនច្រណែននិងក្លឹប Real Madrid នោះទេ ប៉ុន្តែខ្ញុំជឿជាក់ថាពួកគេនិងរញ៉េរញ៉ៃ។ ហើយពួកគេច្បាស់ជាត្រូវលក់កីឡាករម្នាក់ចេញវិញ ជាក់ស្តែងដូចឥឡូវនេះពួកគេមានកីឡាករ Vinicius JR និងកីឡាករ Rodrygo ដែលមានតំណែងលេងជាខ្សែប្រយុទ្ធស្លាបឆ្វេងដូចគ្នាទៅនិង Kylian Mbappe ដែរ ដូច្នេះពួកគេនិងកាន់តែពិបាកក្នុងការសម្រេចចិត្តថាតើឲ្យអ្នកណាលេងអ្នកណាអត់ ?