NEWS
ក្លឹបមួយនៅ Premier League កំពុងតែដាក់ការចាប់អារម្មណ៍លើ Pedro Goncalves
2023-04-12 03:04:06
ក្លឹប Tottenham Hotspur កំពុងរកមើលកីឡាករមួយចំនួនដើម្បីកែលម្អក្រុមបច្ចុប្បន្នរបស់ពួកគេ ហើយបើតាមប្រភពពី 90នាទី បានអោយដឹងថាកីឡាករដែលពួកគេកំពុងចាប់អារម្មណ៍ជាពិសេសគឺ Pedro Goncalves ។ ជាមួយគ្នានេះ Aston Villa, Liverpool និង Newcastle United សុទ្ធតែបានឃ្លាំមើលពីសមត្ថភាពរបស់ Goncalves នៅរដូវកាលនេះ ប៉ុន្តែ Spurs ត្រូវបានគេជឿថាជាក្លឹបដែលចាប់អារម្មណ៍បំផុតក្នុងការចុះហត្ថលេខាលើគាត់ ។
កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះបានចាប់ផ្តើមអាជីពរបស់គាត់នៅក្លឹប Wolves ប៉ុន្តែបានលេងតែម្តងគត់សម្រាប់ក្រុមធំ ហើយក៏ត្រូវបានលក់ទៅឱ្យ Familicao ក្នុងឆ្នាំ 2019 ។​ ក្រោយមក​ Goncalves បានផ្លាស់ទៅ Sporting នៅរដូវក្តៅនៃឆ្នាំ 2020 ដើម្បីជំនួសកន្លែងរបស់ Bruno Fernandes ដែលត្រូវ បានចូលរួមជាមួយ Manchester United ។
បើយើងក្រឡេកទៅមើលរដូវកាលដំបូងរបស់គាត់ក្នុងទីក្រុង Lisbon គឺពិតជាទទួលបានជោគជ័យ ដោយស៊ុតបញ្ចូលទីបាន 23 គ្រាប់ក្នុង 32 ប្រកួត ខណៈដែល Sporting បានឈ្នះជើងឯកលីកដំបូងរបស់ពួកគេក្នុងរយៈពេល 19 ឆ្នាំ ។ គួរអោយដឹងផងដែរថា Goncalves អាចលេងបានទាំងស្លាបទាំងសងខាង ឬសូម្បីតែនៅតំបន់កណ្តាល ដែលនឹងទាក់ទាញជាពិសេសដល់ Tottenham ខណៈដែលពួកគេកំពុងតែត្រូវការធ្វើឱ្យប្រសើរឡើងនៅក្នុងតំបន់ទាំងអស់នេះ ។
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport