កីឡាករ Bruno Fernandes តូចចិត្តជាមួយអ្នកគាំទ្រចំពោះរឿងមួយនេះ
2024-03-23 09:03:18
ប្រធានក្រុមបច្ចុប្បន្នរបស់ក្លឹប Manchester United កីឡាករ Bruno Fernandes បានលើកឡើងថា ម្នាក់ៗបានចាត់ទុករូបគេជាតួអាក្រក់បន្ទាប់ពី Cristiano Ronaldo ចាកចេញពីក្លឹបបិសាចក្រហមទៅ។ លើសពីនេះទៅទៀត រូបគេក៏បានបន្តទៀតថាប្រព័ន្ធផ្សព្វផ្សាយតែងតែងចុះផ្សាយអាក្រក់ពីគាត់ ជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់ផ្តើមមានគំនិតអវិជ្ជមានមកលើរូបគាត់។
មិនត្រឹមតែប៉ុណ្ណោះ Bruno Fernandes បានទទូចថា រូបគេបានធ្វើរឿងល្អៗជាច្រើននៅក្លឹប Manchester United ជាពិសេសជាមួយ Cristiano Ronaldo ប៉ុន្តែហេតុអ្វីបានជាអ្នកសារព័ត៌មានមើលមិនឃើញ ? ហើយគិតតែចុះផ្សាយអាក្រក់ពីគាត់ទៅវិញ។ គួររំលឹកឡើងវិញថា CR7 បានចាកចេញពីក្លឹប Manchester United កាលពីខែវិច្ឆិកា ឆ្នាំ2022 កន្លងទោបន្ទាប់ពីមានរឿងអាស្រូវជាមួយក្លឹប ហើយគាត់ក៏បន្តផ្លាស់ទៅលេងនៅក្លឹប Al-Nassr របស់ប្រទេសអារ៉ាប៊ីសាអូឌីត ៕