កីឡាករ Erling Haaland ប្រាប់ឈ្មោះកីឡាកររបស់ Arsenal មួយរូបដែល Manchester City គួរតែគិតគូរ
2024-03-24 12:03:16
ខ្សែប្រយុទ្ធ Erling Haaland របស់ក្រុមមេឃខៀវ Manchester City បាននិយាយថាកីឡាករ Martin Odegaard នឹងក្លាយជាជម្រើសដ៏ល្អសម្រាប់ Manchester City ។ នៅក្នុងក្របខ័ណ្ឌ Premier League បច្ចុប្បន្នមេឃខៀវកំពុងតែដេញតាមពីក្រោយក្រុមកំពូលតារាងកាំភ្លើងធំត្រឹមតែមួយពិន្ទុតែប៉ុណ្ណោះ ខណៈដែល Haaland បានយល់ថាលោក Pep Guardiola គួរតែសម្លឹងឃើញតារាដែលកំពុងតែរះរបស់ Arsenal គឺកីឡាករ Martin Odegaard ។ ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ Norway និង Manchester City រូបនេះបានជឿជាក់ថា Odegaard នឹងក្លាយជាតួអង្គសំខាន់ប្រសិនបើគេផ្ទេរមកលេងអោយ City ។
គួររំលឹកផងដែរថា Haaland បានចូលរួមជាមួយ Manchester City នៅក្នុងឆ្នាំ 2022 ហើយបានវិវត្តន៍ខ្លួនក្លាយជាកំពូលកីឡាករមួយរូប ស្របពេលដែលរដូវកាលមុនគេបានជួយក្រុមមេឃខៀវអោយឈ្នះពានបីក្នុងមួយរដូវកាលក៏កំពុងតែបន្តធ្វើបានល្អនៅក្នុងរដូវកាលនេះផងដែរ ។ រីឯ Martin Odegaard បានចូលរួមជាមួយកាំភ្លើងធំ Arsenal ក្នុងឆ្នាំ 2021 ក្រោយការចាកចេញពី Real Madrid ។ រូបគេត្រូវបានតែងតាំងជាប្រធានក្រុមដោយលោក Mikel Arteta កាលពីដើមរដូវកាលមុន ខណៈដែលរដូវកាលនេះរូបគេត្រូវបានគេចាត់ទុកថាជាកំពូលខ្សែបម្រើមួយរូបនិងជាកម្លាំងស្នូលដ៏សំខាន់ដែលកំពុងតែយិតយោងក្រុមក្នុងការប្រកួតប្រជែងពានរង្វាន់ចំនួនពីរ ។
គួរអោយដឹងផងដែរថាក្រុមមេឃខៀវ Manchester City និងត្រូវបើកទ្វាកីឡដ្ឋានស្វាគមន៍ក្រុមកាំភ្លើងធំ Arsenal ក្នុងសប្តាហ៍ទី 30 នៃពានរង្វាន់លីគកំពូលអង់គ្លេស Premier League នៅយប់ថ្ងៃទី 31 ខែមិនាខាងមុខនេះ ខណៈដែលបច្ចុប្បន្ន កាំភ្លើងធំកំពុងកាន់កាប់កំពូលតារាងក្រោយឆ្លងកាត់ 28 ប្រកួតឈ្នះ 20 ស្មើ 4 និងចាញ់ 4 មាន 64 ពិន្ទុ ។ រីឯមេឃខៀវ ឆ្លងកាត់ 28 ប្រកួតដូចគ្នា ឈ្នះ 19 ស្មើ 6 និងចាញ់ 3 មាន 63 ពិន្ទុឈរនៅលេខរៀងទីបី ។ ខុសគ្នាពីរលេខតែលំដាប់ពិន្ទុខុសគ្នាត្រឹមតែតែមួយពិន្ទុតែប៉ុណ្ណោះ ដូច្នេះមានន័យថាក្រុមណាទទួលបានជ័យជម្នះក្រុមនោះនឹងមានសិទ្ធក្នុងការឡើងទៅឈរតំណែងនៅកំពូលតារាង ។