NEWS
ក្លឹប Juventus កំពុងចែចង់កីឡាកររបស់ Man Utd មួយរូបនេះ
2024-03-25 10:03:24
យោងតាមសារព័ត៌មាន La Gazzetta dello Sport បានឱ្យដឹងថាក្រុម Juventus ចង់ទិញយកកីឡាករ Mason Greenwood ស្របពេលកីឡាកររូបនេះកំពុងតែលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅក្រុម Getafe។ ក្រុម Juventus កំពុងតែតាមដានស្ថានភាពរបស់កីឡាករវ័យ ២២ ឆ្នាំរូបនេះ និងកំពុងតែសាកសួរព័ត៌មានបន្ថែមផងដែរ។
អនាគតរបស់កីឡាករ Mason Greenwood ជាមួយក្រុម Man Utd ហាក់បីដូចជាមានភាពស្រពេចស្រពិល ស្របពេលដែលកុងត្រានឹងត្រូវផុតនៅឆ្នាំ២០២៥។ ក្រុម Getafe ក៏កំពុងតែចង់ស្នើខ្ចីជើងកីឡាកររូបនេះនៅរដូវកាលក្រោយមួយទៀត ប៉ុន្តែ Man Utd ចង់លក់កីឡាករនេះផ្តាច់ ប្រសិនបើរូបគេត្រូវចាកចេញនៅរដូវកាលក្រោយ។ ចំណែកឯក្រុម Atletico Madrid ក៏កំពុងតែចាប់អារម្មណ៍លើកីឡាកររូបនេះដូចគ្នា។
ចំពោះកីឡាករ Sergio Romero អតីតអ្នកចាំទីឱ្យក្រុម Man Utd វិញ ក៏បានបង្ហាញមតិផ្ទាល់ខ្លួនដែរថា កីឡាករ Mason Greenwood នឹងធ្វើបានល្អជាមួយក្រុមធំៗណាក៏ដោយ បើទោះបីជាកីឡាកររូបនេះចូលរួមជាមួយក្រុម Juventus ក្តី ដោយទម្រង់លេងរបស់គេគឺអស្ចារ្យ។គួរបញ្ជាក់ផងដែរថា កីឡាករ Mason Greenwood នឹងបន្តលេងឱ្យក្រុម Getafe រហូតដល់ដំណាច់រដូវកាល។ បន្ទាប់ពីរដូវកាលនេះ ក្រុម Man Utd និងកីឡាករ Mason Greenwood នឹងសម្រេចហើយពីអនាគតរបស់ភាគីទាំងពីរ៕ ប្រភព៖ La Gazzetta dello Sport
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport