តើអ្វីទៅជាការប្រកួតបាល់ទាត់ Der Klassiker ?
2024-03-30 09:03:41
បើនិយាយពីការប្រកួតបាល់ទាត់ដែលកក្រើកសម្រាប់ក្លឹប អ្នកគាំទ្របាល់ទាត់ទាំងឡាយតែងតែនឹកឃើញដល់ការប៉ះគ្នារវាងក្លឹប Real Madrid ជាមួយនិងក្លឹប FC Barcelona ដែលជាទូទៅគេតែងតែហៅជំនួបរវាងក្រុមទាំងពីរនេះថា ជំនួប El Classico ។ យ៉ាងណាមិញ នៅក្នុងវិស័យបាល់ទាត់មិនមែនមានតែប៉ុននេះនោះទេ ពោលគឺមានជំនួបមួយទៀតដែលគេនិយមហៅថា Der Klassiker តើវាមានអត្ថន័យយ៉ាងដូចម្តេចទៅ ?
Der Klassiker គឺជាភាសាអាល្លឺម៉ង់ដែលត្រូវបានគេស្គាល់ថា Germain Clasico សម្រាប់ភាសាអង់គ្លេសគឺ The Classic ដែលវាគឺជាឈ្មោះត្រូវបានផ្តល់ឲ្យសម្រាប់ការប្រកួតរវាងក្លឹបយក្សពីរនៅក្នុងប្រទេសអាល្លឺម៉ង់គឺក្លឹប FC Bayern Munich និងក្លឹប Borussia Dortmund ។ ពួកគេគឺជាក្លឹបដែលជោគជ័យបំផុតនៅក្នុងប្រទេសអាល្លឺម៉ង់ ដោយឈ្នះពានរង្វាន់លីគកំពូលសរុបចូលគ្នាបានចំនួន 26 រដូវកាលក្នុងរយៈពេល 30 រដូវកាលចុងក្រោយគិតត្រឹមឆ្នាំ 2022-2023 នេះ ៕