NEWS
លោក Xavi នៅតែជឿជាក់ថា Barcelona នៅតែអាចប្រជែងជាមួយ Real Madrid
2024-04-01 09:04:56
គ្រូបង្វឹករបស់ក្រុមអ្នកមានបុណ្យ Barcelona លោក Xavi បានអះអាងថាក្រុមរបស់លោកនៅតែមានក្តីសង្ឃឹមក្នុងការប្រកួតប្រជែងពានរង្វាន់ជាមួយ Laliga ជាមួយក្រុមអធិរាជសរ Real Madrid បើទោះបីជាពេលនេះពួកកំពុងតាមពីក្រោយក្រុមស្តេចសរចំនួន 5 ពិន្ទុខណៈដែល ការប្រកួតប្រជែងនៅសល់ 8 ប្រកួតទៀតទើបបញ្ចប់រដូវកាល ។ ចាប់តាំងពីថ្ងៃដែលលោក Xavi បានប្រកាសថាលោកនឹងចាកចេញពីក្លឹប ស្រាប់តែទម្រង់លេងរបស់ក្រុមហាក់មានភាពល្អប្រសើរឡើងវិញ ដោយក្រុម Barcelona បានប្រកួតមិនចាញ់សោះនៅក្នុង 11 ប្រកួតចុងក្រោយរបស់ពួកគេ​ ។
បច្ចុប្បន្ន Barcelona កំពុងតែស្ថិតនៅក្នុងលេងពីរក្នុងតារាង Liliga ដោយដេញតាមពីក្រោយអធិរាជសរ Real Madrid ចំនួន 5 ពិន្ទុ ប៉ុន្តែលោក Xavi នៅតែមានជំនឿចិត្តថាក្រុមរបស់លោកនៅតែអាចមានក្តីសង្ឃឹមក្នុងការប្រកួតប្រជែងពានរង្វាន់ Laliga ។ ដោយលោក Xavi បាននិយាយថា “កីឡាករបានផ្សារភ្ជាប់ខ្លួនជាមួយនឹងក្លឹប ពេលនេះពួកគេចប់ភារកិច្ចជាមួយជម្រើសជាតិហើយ ។
យើងត្រូវមានកាតព្វកិច្ចលេងទល់នឹងក្រុម PSG បន្តទៀត ប៉ុន្តែពេលនេះពួកយើងកំពុតផ្តោតលើ Laliga ។ យើងចង់ឈ្នះ ហើយយើងនិងតស៊ូដើម្បីវា ។ យើងនឹងអាចដាក់សម្ពាធលើ Real Madrid បាន” ។ ស្របពេលដែល Barcelona កំពុងតែធ្វើបានល្អ ក៏មានការស្នើសុំអោយលោក Xavi បន្តកុងត្រាជាមួយក្លឹបទៀតផងដែរ សូម្បីតែលោក Joan Laporta ក៏បានសារភាពផងដែរថាគាត់ចង់ឃើញ Xavi បន្តតួនាទីរបស់គាត់ ។ ប៉ុន្តែលោក Xavi បានសម្រេចចិត្តរួចហើយនឹងថានឹងចាកចេញពីក្លឹបក្រោយបញ្ចប់រដូវកាលនេះ ។
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport