NEWS
កីឡាករ Neymar JR អាចនឹងត្រឡប់ទៅក្លិបបាល់ទាត់ចាស់របស់ខ្លួននាពេលខាងមុខនេះ
2024-04-02 10:04:15
កីឡាករ Neymar កំពុងតែជាប់កុងត្រាជាមួយនឹងក្រុម Al-Hilal នៅលីគកំពូល Saudi Pro League ប៉ុន្តែរូបគេកំពុងតែរងរបួស ដែលជាហេតុធ្វើឱ្យកីឡាករវ័យ ៣២ ឆ្នាំរូបនេះអវត្តមានជាច្រើនប្រកួត។យ៉ាងណាមិញ កីឡាករ Neymar ក៏ត្រូវបានគេឃើញថារូបគេបានជួបជាមួយលោក David Beckham មួយរយៈមុន ដែលមានពាក្យចចាមអារ៉ាមជាច្រើននិយាយថារូបគេអាចនឹងចូលរួមជាមួយក្រុម Inter Miami ដើម្បីលេងជាមួយមិត្តរួមក្រុមចាស់កីឡាករ Luis Suarez និងកីឡាករ Lionel Messi។
យោងតាមសារព័ត៌មាន UOL បានឱ្យដឹងថា កីឡាករ Neymar គ្មានគោលបំណងទៅលេងនៅសហរដ្ឋអាមេរិកឡើយ។ ប៉ុន្តែ កីឡាកររូបនេះបានប្រាប់ទៅកាន់អ្នកនៅក្រុម Santos ថារូបគេនឹងត្រឡប់ទៅលេងនៅទីនោះវិញ បន្ទាប់ពីផុតកុងត្រាជាមួយក្រុម Al-Hilal។ កីឡាករ Neymar បាននិយាយបែបនេះ មុនពេលដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Paulista ចាប់ផ្តើម ដោយក្រុម Santos បានយកឈ្នះលើក្រុម Palmeiras។
គួរបញ្ជាក់ផងដែរថា កីឡាករ Neymar បានចូលរួមជាភ្ញៀវកិត្តិយសពិសេសក្នុងវគ្គផ្តាច់ព្រ័ត្រនោះ។ អ្នកគាំទ្ររីករាយសាទរនឹងការផ្តល់ជាកិត្តិយសរបស់កីឡាករ Neymar ក្នុងការដង្ហែពាន Paulista មុនពេលការប្រកួតចាប់ផ្តើម ហើយក្រោយមកក្លិបបាល់ទាត់ Santos ក៏បានបញ្ជាក់ជាមួយ UOL ថាកីឡាករ Neymar នឹងត្រឡប់មកលេងឱ្យក្រុម Santos វិញនៅពេលដែលគេផុតកុងត្រាជាមួយក្រុមបច្ចុប្បន្ន៕​ ប្រភព៖ UOL
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport