មិនទាន់បានប៉ុន្មានផង Man Utd ជួបទុក្ខសារជាថ្មីម្តងទៀត
2024-04-03 09:04:35
កីឡាករ Victor Lindelof បានប្តូរចេញនៅតង់ទី២ នៃជំនួបរវាងក្រុម Man Utd និងក្រុម Brentford ដោយសារបញ្ហារបួស ដោយប្តូរចូលមកវិញដោយកីឡាករ Lisandro Martinez ដែលទើបតែជាពីរបួស។គួរឱ្យសោកស្តាយ កីឡាករ Lisandro Martinez បានរងរបួសសារជាថ្មីក្នុងអំឡុងពេលហ្វឹកហាត់ ដោយមានបញ្ហាជាមួយនឹងសាច់ដុំ និងត្រូវអវត្តមានយ៉ាងតិច ១ ខែ។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានអវត្តមានសម្រាប់ក្រុម Man Utd ជាច្រើនលើកក្នុងរដូវកាលនេះ ដោយសារតែបញ្ហារបួសជារឿយៗ ដោយរូបគេលេងបានត្រឹម ៩ ប្រកួតប៉ុណ្ណោះក្នុងលីគកំពូល Premier League រដូវកាលនេះ។
ក្រុមបិសាចក្រហម Man Utd បានចេញសេចក្តីថ្លែងការណ៍កាលពីយប់មិញនេះ ដោយបានបញ្ជាក់ថាខ្សែការពារកណ្ដាលកីឡាករ Victor Lindelof និងកីឡាករ Lisandro Martinez នឹងត្រូវអវត្តមានយ៉ាងតិចចំនួន ១ ខែដោយសារបញ្ហារបួសសាច់ដុំ។
គួរបញ្ជាក់ផងដែរថា ក្រុម Man Utd នឹងមានភារកិច្ចធ្ងន់បន្តក្នុងលីគកំពូល Premier League ដោយត្រូវប៉ះគ្នាជាមួយនឹងក្រុមតោខៀវ Chelsea នាយប់ថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រ សប្តាហ៍នេះ៕ ប្រភព៖ GOAL