NEWS
លំដាប់ A ថៃសន្លប់បីនាក់ផ្ទួនៗគ្នាតែម្តង
2023-04-23 03:04:07
កាលពីម្សិលមិញនៅសង្វៀន ONE Championship កីឡាករថៃពីររូបដែលគេហៅថាលំដាប់ A របស់ថៃ គឺកីឡាករ Saemapetch និងកីឡាករ Nong O Gaiyanghadao ដែលជាតារាប្រចាំសង្វៀន ONE បានសន្លប់ផ្កាប់មុខទាំងពីនាក់តែម្តង ។ ដោយក្នុងនោះកីឡាករ Saemapetch បានប្រកួតចាញ់កីឡាករ Brazil ក្នុងទឹកទីមួយ ខណៈដែលកីឡាករ Nong O បានប្រកួតចាញ់កីឡាករ អស់គ្លេសក្នុងទឹកទីមួយដូចគ្នា នឹងបានរបូតខ្សែរក្រវ៉ាត់ ONE Championship ផងដែរ ។ មិនទាន់អស់ទេកាលពីព្រឹកមិញថ្មីៗនេះ តារាប្រចាំសង្វៀន Thai Fight គឺកីឡាករ ប៉ ត​ ថ ក៏បានសន្លប់ក្នុងទឹកទីមួយដូចគ្នានៅសង្វៀន Thai Fight ដែលធ្វើឡើងនៅប្រទេសអ៊ីតាលី ក្រោមថ្វីដៃកីឡាករសញ្ជាតិសែប៊ី​ ។
វាជារឿងដែលមិននឹកស្មានដល់ ដែលកីឡាករថៃដែលពួកគេតែងអោយឈ្មោះថា លំដាប់A ប្រចាំប្រទេស និងជាក្បាច់គុនលំដាប់ពិភពលោកនោះ​ ពេលជួបរបស់ពិតគឺដួលផ្កាប់មុខក្នុងទឹកទីមួយផ្ទួនៗគ្នាតែម្តង មិនដឹងថាត្រូវខ្មាសគេ និងយកមុខទុក​ឯណានោះទេ ។
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport