NEWS
ក្លឹប Man UTD កំពុងចាប់អារម្មណ៍លើខ្សែការពារកណ្ដាលនៅ Premier League រូបនេះ
2024-04-04 11:04:08
យោងតាមសារព័ត៌មាន The Times បានឱ្យដឹងថា ក្រុម Man Utd គ្រោងនឹងពង្រឹងតំបន់ការពារកណ្ដាលរបស់ខ្លួននារដូវក្តៅនេះ ដោយពួកគេកំពុងតែតាមដានលើស្ថានភាពកីឡាករ Max Kilman នៅក្រុម Wolves។ ប៉ុន្តែ ក្រុម Man Utd ពុំទាន់ទាក់ទងផ្ទាល់ទៅកាន់ក្រុម Wolves នៅឡើយទេ ដោយកំពុងតែបន្តតាមដានជាបណ្ដោះអាសន្នសិន។
ក្រុម Man Utd ជួបវិបត្តិរបួសកីឡាករជារឿយៗ ដោយតំបន់ការពារគឺជាកត្តាប្រឈមជាងគេសម្រាប់ក្រុម។ ខ្សែការពារកណ្ដាលរបស់ក្រុម Man Utd តែងតែមានរបួស ហើយកីឡាករ Lisandro Martinez និងកីឡាករ Victor Lindelof ក៏ទើបនឹងរងរបួសសារជាថ្មីនាពេលថ្មីៗនេះ។បើទោះបីជាកីឡាករ Max Kilman ពុំទាន់បានទទួលឱកាសក្នុងការចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេសក្តី ក៏រូបគេត្រូវបានក្រុមធំៗជាច្រើនបង្ហាញការចាប់អារម្មណ៍ផងដែរ។ កាលពីរដូវក្តៅឆ្នាំមុន ក្រុម Napoli បានបរាជ័យក្នុងការនាំយកកីឡាកររូបនេះទៅជំនួសកន្លែងរបស់កីឡាករ Kim Min-jae ដូចគ្នា។
កីឡាករ Max Kilman បង្ហាញវត្តមានគ្រប់ប្រកួតសម្រាប់ក្រុម Wolves នារដូវក្តៅនេះ ដោយរូបគេជាផ្នែកមួយដ៏សំខាន់សម្រាប់អ្នកចាត់ការ Gary O’Neil ក្នុងការដណ្ដើមកៅអីឡើងទៅលេងពានអឺរ៉ុប ស្របពេលដែលក្រុម Wolves កំពុងឈរនៅលេខរៀងទី១០ តាមពីក្រោយក្រុមលេខ ៧ West Ham ត្រឹម ៣ ពិន្ទុប៉ុណ្ណោះ៕ ប្រភព៖ The Times
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport